តោគឺជាអម្បូរសត្វសាហាវ ប៉ុន្តែពេលវាឃើញក្មេងស្រី “cosplay” ស្រាប់តែវាមានអាកប្បកិរិយាខុសពីគ្នា ។
នេះជារឿងចៃដន្យមួយដែលឪពុកម្តាយក្មេងស្រីបានតុបតែងកូនស្រដៀងនឹងសត្វតោ ហើយនាំគ្នាទៅមើលសួនសត្វ ។
ក្មេងស្រីនេះ វាហាក់ពុំចាប់អារម្មណ៍នឹងសត្វតោ ហើយថែមទាំងងឿងឆ្ងល់ ហាក់ចង់ប្រឡែងលេង វាបានវារចូលជិតកញ្ចក់ក្រាស់ខណ្ឌចែកសម្រាប់ទស្សនិកជន ។
ខណៈពេលដែលតោឈ្មោលហាក់ដូចជាមានចំណាប់អារម្មណ៍វាបានដើរសំដៅមកក្មេងស្រីនេះ រួចចាកចេញទៅភ្លាម ។
ប៉ុន្តែតោញីវិញគឺផ្ទុយស្រឡះពេលឃើញក្មេងស្រីនោះអង្គុយមើលវា វាក៏ទៅអង្គុយទល់មុខរួចយកក្រញាំខ្វាចលើកញ្ចក់នោះ ហាក់ដូចជាចង់ប្រឡែងលេងអីចឹង ។
អ្នកខ្លះថា នេះប្រហែលបណ្តាលមកពីអារម្មណ៍នៃភាពធ្វើជាម្តាយរបស់វាហើយមើលទៅ ។ ចន្ទ្រា