Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី! តើយល់យ៉ាងណា ចំពោះរូបភាពដ៏ហួសចិត្តនេះ…!?

នេះពិតជារឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង រកថ្លែងពុំចេញនោះទេ នៅពេលដែលបានឃើញទិដ្ឋភាពបុរស៣នាក់ អង្គុយនៅលើម៉ូតូយ៉ាងសង្ហារ ចតសឹងតែកណ្តាលផ្លូវ នៃច្រកឡើងស្ពានអកាស ដោយមិនដឹងថា ពួកគេកំពុងសំកុករង់ចាំអ្វីនោះទេ។

តែយ៉ាងណា ក្រោយរូបភាពនេះបានរីករាយសាយភាយ បង្កឲ្យមានការចាប់អារម្មណ៍ផ្ទុះការភ្ញាក់ផ្អើលខ្លាំង បន្ទាប់មកទើបគេដឹងថា តាមពិតទៅ ក្រុមចតម៉ូតូកណ្តាលផ្លូវទាំងនោះ គឺជាក្រុមប្រដេញចាប់ម៉ូយដាក់ឡាន ដែលគេតែងឃើញចតរបៀបនេះតែរាល់ថ្ងៃហ្នឹង ស្ថិតនៅចុងស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣។

ដោយឡែក នៅពេលសួរថា តើយល់ឃើញយ៉ាងណាដែរ ចំពោះរូបនេះ ស្រាប់តែអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិឆ្លើយតបបែបៗនេះ «ខ្ញុំយល់ថា អា៣នាក់នេះស្អប់ខ្ពើមជីវិត, អត់យល់ម៉េចទេ ឡានឡើងមក បុកងាប់ហើយ, បើនៅតែបន្តបែបនេះ យល់ថាអាចបានពានឆាប់ៗ ព្រោះច្រកហ្នឹង មុខសញ្ញាកុងតឺន័រច្រើន,…»។ រីឯអ្នកខ្លះទៀត ក៏បានត្អូញត្អែរថា «ពូកម៉ូតូដេញចាប់ម៉ូយ នៅផ្លូវជាតិលេខ៣​ ជិះមកឃើញរាល់ថ្ងៃបង, ខ្ញុំជិះរកតែគ្រោះថ្នាក់ ដោយសារគេចពួកគាត់ដេញចាប់ម៉ូយ ទើសចិត្តណាស់ តែមិនដឹងគួរនិយាយបែបម៉េចទេ»។

ជាមួយគ្នានេះផងដែរ បងប្អូនជាពិសេសអ្នកធ្វើដំណើរប្រទះរាល់ថ្ងៃ ក៏សូមឲ្យអាជ្ញាធរមូលដ្ឋាន ចុះទៅណែនាំពួកគេផង ព្រោះថា ទង្វើចតរបៀបនេះ ពុំត្រឹមតែប្រឈមគ្រោះថ្នាក់ខ្លួនឯងពួកគេប៉ុណ្ណោះទេ តែបង្កការរំខានដល់អ្នកដំណើរជិះឡើងពីក្រោមស្ពាន ភ្ញាក់គេចអាចបណ្តាលឲ្យដួលគ្រោះថ្នាក់ក៏ថាបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×