ខេត្តមណ្ឌលគិរី : លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី កាន់កាំបិតផ្គាក់រកកា.ប់អតីត ភរិយារបស់ខ្លួន មិនឱ្យចូលផ្ទះ បន្ទាប់ពីលែងលះគ្នា តែមិនទាន់បែងចែកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានគេឃាត់មិនឱ្យធ្វើសកម្មភាព កា.ប់ទៅលើអតីតភារិយាបាននោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អ្នកស្រី ហែម រុន អតីតភរិយាលោក យន់ សារោម បានអះអាងថា គាត់គ្រាន់តែសុំស្នាក់នៅក្នុងផ្ទះជាបណ្តោះអាសន្នតែប៉ុណ្ណោះ ពីព្រោះផ្ទះនេះក៏មានចំណែករបស់លោកស្រីផងដែរ ពេលដែលពួកគាត់រួមរស់នៅជាប្តីប្រពន្ធនឹងគ្នា ហើយគាត់រង់ចាំតុលាការសម្រេចបែងចែកឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។
លោកស្រី ហែម រុន បានឧ្យដឹងថា បច្ចុប្បន្នរូបគាត់ពុំមានផ្ទះសម្បែង ឬកន្លែងស្នាក់អាស្រ័យនោះទេ ប៉ុន្តែគ្រាន់តែគាត់រើសឥវ៉ាន់មកស្នាក់នៅផ្ទះគាត់ភ្លាម អតីតស្វាមីរបស់គាត់គឺ លោក យន់ សារោម ក៏យកកាំបិតដេញកាប់រូបគាត់ និងបងប្អូនគាត់រត់ចែកជើងគ្នាស្ទើរមិនរួចខ្លួន៕ រក្សាសិទ្ធិដោយ ៖ សុវណ្ណារិទ្ធ