ប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី Vlademir Putin បានសន្ទនាគ្នាយ៉ាងខ្លីក្នុងជំនួបមួយ គ្រាចូលរួមពិធីជប់លៀងរបស់ប្រទេសម្ចាស់ផ្ទះយប់ថ្ងៃទី១០/១១។
តាម Reuter ប្រធានាធិបតី Putin និងលោក Trump មានការសន្ទនាគ្នាខ្លីមួយ ពេលដែលមេដឹកនាំប្រទេសក្នុង APEC រៀបជួរគ្នាដើម្បីថតរូបទុកជាអនុស្សាវរីយ៍ ក្នុងបដិសណ្ឋារកិច្ចផ្លូវការចំពោះបណ្តាមេដឹកនាំ APEC។ គេឃើញអ្នកទាំង២ សើច ចាប់ដៃហើយនិយាយគ្នាខ្លីៗមុនពេលថតរូប។

នេះជាជំនួបលើកទី២ ក្រោយជំនួបលើកមុនកាលពីខែ ៧/២០១៧ នាឱកាសសន្និសីទកំពូល G20 នៅអាល្លឺម៉ង់។
ពេលនេះគេនៅពុំទាន់ដឹងថា តើមេដឹកនាំមហាអំណាចទាំង២នេះ មានជំនួបសន្ទនាផ្លូវការក្រៅអង្គប្រជុំ APEC ដែរឬទេ ព្រោះព័ត៌មានពីសេតវិមាន និងវិមានក្រែមឡាំង ហាក់ដូចជាផ្ទុយគ្នា។
Rruter បាននាំពាក្យរបស់លេខាធិការសារព័ត៌មានសេតវិមាន Sarah Sauelers និយាយប្រាប់អ្នកកាសែតថ្ងៃទី ១០/១១ ថា ៖ ទំនាក់ទំនងដល់ជំនួបជាមួយលោក ពូទីន នោះពុំទាន់មានជំនួបណាមួយត្រូវបានបញ្ជាក់ ហើយនឹងពុំមានជំនួបណាមួយកើតឡើង ព្រោះតែកម្មវិធីការងាររបស់ភាគីទាំង២ ពុំស្របគ្នា។ បច្ចុប្បន្នយើងខ្ញុំ (ប្រតិភូ អាមេរិក រុស្ស៊ី) កំពុងស្ថិតនៅកន្លែងតែមួយ។ តើពួកយើងអាចប្រទះជួបគ្នា ហើយស្វាគមន៍គ្នាដែរទេ? ប្រាកដជាអាច!។ តែបើនិយាយដល់ជំនួបផ្លូវការមានផែនការគ្រោងទុកជាមុននោះ ពុំមានជំនួបនេះក្នុងកម្មវិធីប្រជុំទេ ហើយយើងខ្ញុំគិតថា វានឹងពុំមានជំនួបបែបនេះទេ”។
ស្របពេលគ្នានោះ អ្នកនាំពាក្យវិមានក្រេមឡាំង DmitryReokov ឲ្យដឹងថា លទ្ធភាពនៃការប្រព្រឹត្តទៅនៃជំនួបនេះ នៅបន្តធ្វើការគិតគូរ “ការពិភាក្សាទាំងឡាយ (អំពីលទ្ធភាពប្រព្រឹត្តទៅនៃអង្គប្រជុំ)នៅកំពុងបន្ត។ ពុំទាន់មានអ្វីជាក់លាក់ទេ៕ សូយន