Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ឲ្យ​ឆ្ងល់​ទៀត! ស្រី​ស្អាត​ម្ចាស់​លុយ ៣០ ម៉ឺន$ ជា​អ្ន​កប្តឹ.ង​ផ្ទាល់ បញ្ជា​ក់​ច្បាស់​ៗ ជុំវិញ​សំណួរ​មហាជន ចេញ​មកវិញ សង​អត់…

ជឿថា ប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានទទួលជ្រាបរួចហើយ ចំពោះករណីមេតុងទីនអនឡាញ អឿន ម៉ូលីកា ឬគេហៅថា អឿម៉ូលីកា ដែលនៅទីបំផុត ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។

ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

តែអ្វីដែលមហាជនជាច្រើនចង់ដឹងថា តើអ្នកណាជាអ្នកចេញមុខប្តឹងនោះ គឺបន្ទាប់មក ក៏បានបែកធ្លាយដឹងថា នារីដ៏ស្រស់សោភាម្នាក់ ជាកូនតុងទីនក្នុងរង្វង់ទឹកប្រាក់ ៣០ ម៉ឺនដុល្លារ មានឈ្មោះថា អាពេជ្រ (Ah Pich) ជាអ្នកប្តឹងតែម្តង ខណៈបានបង្ហោះរូប១សន្លឹកមេតុងទីន ម៉ូលីកា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ភ្ជាប់ Caption យ៉ាងខ្លីថា៖ «Ah Pichនិយាយពិត ធ្វើពិតម៉ងបង»។

ដោយឡែក ខណៈ Live វីដេអូបើកឲ្យបងប្អូនសួរ តាមការសន្យា នៅយប់មិញនេះ (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២) ហើយក៏អ្នកសួរ១ថា បើ ម៉ូលីកា ចេញពីគុកវិញ តើនៅបន្តសងអត់? ស្រីស្អាតរូបនេះ បានបញ្ជាក់យ៉ាងញញឹមស្រស់ស្រាយថា «បើតាមច្បាប់ គឺត្រូវតែសង»។ ហើយនៅពេលសួរថា ហេតុអ្វីមិនរឹបអូសយកទ្រព្យសម្បត្តិ នាងក៏បានប្រាប់ថា ទុកពេលវេលាឲ្យច្បាប់ដោះស្រាយសិនចុះ (មិនយូរទេ)។

តែនៅពេលមានអ្នកសួរថា សង្ស័យចេញមកវិញ អត់សង ស្រីស្អាត Ah Pich ប្រាប់ទាំងសើចថា «អត់សង ជាប់ទៀត!»។ ចំណែក សំណួរមួយទៀតដ៏ចាក់ដោត សង្ស័យបោកប្រាស់កូនៗជាលក្ខណៈ Team រៀបធ្វើស៊ីសាហាវ! នាងក៏បានតបថា អាចប្រហែលចឹងដែរ ប៉ុន្តែក៏បាននិយាយថា រឿងហ្នឹងគេរៀបចំឡើងឲ្យច្បាប់ស៊ើបមិនបាន អាហ្នឹងក៏យើងមិនដឹង តែបើច្បាប់គេស៊ើបដឹងពិតជាមានល្បិចចឹងមែន ចឹង១ជីវិត ម៉ូលីកា ជាប់គុកចឹងរហូតទៅ មិនបាច់ជួបមុខប្តី និងកូនទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×