Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តងនេះ មិនសើចមិនបាន! ដេញចាប់កន្ទុយម៉ូតូស្រីស្អាត តែចាប់មិនឈ្នះ ក៏ស្រាប់តែ…

វីដេអូមួយ ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម បានធ្វើឲ្យគ្រប់គ្នាអត់ផ្ទុះសំណើចមិនបាន នៅពេលដែលបានឃើញប៉ូលិសចរាចរណ៍ម្នាក់ ក្នុងចំណោមគ្នីគ្នា បានដួលច្រងិបច្រងិល ខណៈព្យាយាមរត់ដេញចាប់កន្ទុយម៉ូតូស្រីស្អាតម្នាក់ ដែលពុំឈប់ឲ្យចាប់ផាកពិន័យនោះឡើយ។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញថា ខណៈក្រុមប៉ូលិសចារាចរមួយក្រុម កំពុងឈរជុំៗគ្នា ទំនងកំពុងដោះស្រាយការផាកពិន័យ ជាមួយអ្នកបើកបរឡានម៉ូតូដទៃ ក៏ស្រាប់តែស្រីស្អាតម្នាក់ជិះម៉ូតូម៉ាក Yamaha BWS ពាក់ផ្លាកលេខ WXU04D មានកញ្ចក់ត្រឹមត្រូវ បានបើកចូលមកពីក្រោយ រួចជិះគេច ក៏ត្រូវប៉ូលិសម្នាក់ក្រឡេកឃើញទាន់ ស្ទុះហេចាប់កន្ទុយម៉ូតូ ប៉ុន្តែ ទាញពុំឈប់នោះទេ។

វីដេអូបានបង្ហាញឲ្យឃើញបន្តថា ខណៈប៉ូលិសនោះរត់ដេញតាមចាប់កន្ទុយម៉ូតូឡើងប៉ផាប់ប៉ភីង ក៏ស្រាប់តែប៉ូលិសម្នាក់ទៀត ដែលឈរកាក់ពីខាងមុខ ស្ទុះចូលចាប់បន្ត ប៉ុន្តែ សំណាងអាក្រក់ ចាប់អត់ឈ្នះកម្លាំងម៉ូតូ ក៏ស្រាប់តែព័ន្ធជើងនឹងបង្គោលជ័ររាំងចរាចរណ៍ ដួលច្រងិបច្រងិលតែម្តង។

ពិតណាស់ ក្រោយពីបានឃើញឯកសណ្ឋានស្រដៀងគ្នា ដំបូងឡើយ អ្នកលេងបណ្តាញសង្គមជាច្រើន បានគិតថា ជាប៉ូលិសចរាចរណ៍ខ្មែរ ហើយម្នាក់ៗក៏នាំគ្នាបន់ឲ្យ…ចឹងចុះ ណាភ្លើនៅ ព្រោះ ៦ ម៉ឺនយ៉ាងតិច។

តែពេលស្វែងរកប្រភព ទើបដឹងថា ហេតុការណ៍នេះ បានកើតឡើងទៅលើប៉ូលិសចរាចរ ដែលបានកំពុងអនុវត្តច្បាប់ចរាចរណ៍ដាក់បារ៉ាស់ហៅម៉ូតូឡានខុសច្បាប់ ដើម្បីផាកពិន័យ ស្ថិតនៅផ្លូវមួយកន្លែង ក្នុងសង្កាត់ Puerta del Sol នៃទីក្រុង Madrid ប្រទេសអេស្ប៉ាញ ឯណោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×