វីដេអូដែលកំពុងផ្ទុះកក្រើកមួយ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការហួសចិត្តខ្លាំងតែម្តង គ្រាដែលបានឃើញស្រ្តីម្នាក់ដោយមិនដឹងថាមួរម៉ៅក្តៅក្រហាយរឿងឈ្លោះគ្នាជាមួយប្រុសបូកផ្សំ ឬយ៉ាងណា ស្រាប់តែផ្ទុះកំហឹងជេរអ្នករត់កង់បី (PassApp) កប់ៗមាត់ នៅពេលកង់បីអត់ស្គាល់ផ្លូវ ហើយឲ្យឈប់ តែមិនព្រមគិតលុយឲ្យត្រឹមតែ ៤៨០០៛ សោះ។
បើតាមស្តាប់សម្តីភាគីខាង PassApp គឺស្រ្តីរូបនេះបានចេញពីកន្លែងផឹកស៊ីមួយកន្លែង ហើយពេលឡើងកង់បី ក៏លឺឈ្លោះគ្នាជាមួយប្រុសខ្លាំងៗ តេ១មិនលើក តេ២មិនលើក ដោយពុំបានប្រាប់ទីតាំងត្រូវទៅទេ។ ប៉ុន្តែ លុះជិះដល់ចម្ងាយផ្លូវប្រហែល ២ គីឡូដី ក៏សួរ PassAppp ថា ស្គាល់ផ្លូវ «ត្រជាក់ចិត្តថ្មី» អត់ នៅពេលនោះ អ្នករត់កង់បីក៏ប្រាប់ថា អត់ស្គាល់ទេ។ ពិតណាស់ ប្រហែលជាទំនងកំពុងក្តៅក្រហាយរឿងប្រុស ស្រាប់តែស្រ្តីរូបនេះ ក៏បានឲ្យ PassApp ឈប់គិតលុយចុះចេញ ដើម្បីហៅ PassApp ផ្សេងជិះបន្តទៀត។
តែនៅពេលឲ្យឈប់គិតលុយ ស្រាប់តែស្រ្តីរូបនេះ មិនព្រមឲ្យលុយទេ ដោយឲ្យអ្នករត់កង់បី នៅរង់ចាំខ្លួន Booking កង់បីថ្មី។ ប៉ុន្តែ ដោយសារតែអ្នករត់ PassApp មិនរង់ចាំ ហើយសុំឲ្យគិតលុយ ព្រោះប្រញាប់ទៅរកស៊ីទៀត ក៏ស្រាប់តែស្រ្តីរូបនេះផ្ទុះកំហឹងបោះសម្តីខ្លាំងៗ ទៅលើអ្នករត់កង់បី ហើយចុងក្រោយជេរដល់ម៉ែ ធ្វើឲ្យកង់បីអត់ទ្រាំពុំបានក៏ជេរទៅវិញឡើងញាក់សាច់តែម្តង។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនទាំងស្រីទាំងប្រុស បានព្រលះឲ្យស្រ្តីរូបនេះកប់ៗថា៖ «ថោករកលេខដាក់គ្មាន ឲ្យគេឈប់គិតលុយ ម៉េចក៏មិនព្រមឲ្យលុយគេទៅ ត្រឹម ៤៨០០៛ អីក៏ថោកម្ល៉េះ, Toxic រឿងប្រុសមករករឿង pass app, ឈ្លើយខ្លួនឯងសោះថាគេឈ្លើយ, តែ ៤៨០០រៀលទេ ឱ្យគេទៅនាង បើយើងឈប់ជិះហើយ ឲ្យគេអង្គុយចាំយកលុយនាងមែន គេត្រូវការរកស៊ីទៀត តែមកពីនាងជិះចង់សន្សំរឿងគេតែម្ដង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










