Tuesday, September 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បំបែក​សំណុំរឿង ឃាតកម្ម​លើ​ជនជាតិ​ម៉ាឡេស៊ី នៅ​ក្រុង​បាវិត ចាប់​ជនដៃដល់​ម្នាក់​

​ខេត្ត​ស្វាយរៀង ៖ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខេត្ត​ស្វាយរៀង សហការ​ជាមួយ​កម្លាំង​ង​កងរាជអាវុធហត្ថ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ឃាតកម្ម លើ​ជនជាតិ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អធ្រាត្រ នៅ​ចំណុច​ភោជនីយដ្ឋាន​ស៊ី​ឡាយ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ជនសង្ស័យ​ឈ្មោះ សៀម ឆៃ​ដែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ប​ឃាត់ខ្លួន​នៅក្នុង​បន្ទប់​បុគ្គលិ​កាស៊ីណូ ហ្គោដ​ឡាក់ ស្ថិត​ក្នុង​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ ជនរងគ្រោះ​ឈ្មោះ ខា​សេន ស៊ិន​គា​សេង (CARSEN TION KAI SENG) ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ស្រុកកំណើត​នៅ​ក្រុង​សា​រ៉ា​វ៉ក ប្រទេស​ម៉ាឡេស៊ី​។​

​នៅ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​នាំឲ្យ​មាន​ឃាតកម្ម​នេះ​ឡើង គឺ​ដោយសារ​ទំនាស់​គ្នា​ដណ្តើម​កន្លែងដេក​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន ខ្លួន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ដើម្បី​ធ្វើការ សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×