Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូនប្រុស ស្រែ.ក​យំ ប្រកែ.ក​មិនលែង​ពី​ដៃ​ឪពុក ពេល​ឃើញ​មុខ​កូនក្រមុំ ព្រោះតែ…

គេហទំព័រ saostar នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២ បានរាយការណ៍ថា វីដេអូឃ្លីបបង្ហាញក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ យំមិនឈប់ ពេលឃើញមុខកូនក្រមុំ ដែលត្រូវជាម្តាយបង្កើត ព្រោះមើលមិនស្គាល់មុខ ពេលម្តាយតុបតែងខ្លួនយ៉ាងស្រស់ស្អាតខុសពីធម្មតា បានក្លាយ​ជា​ឃ្លីបកំពុងទទួលការចាប់ និងផ្ទុះសំណើចគ្រប់ៗគ្នា ពីសំណាក់​អ្នក​លេង​អ៊ីនធឺណិត​វៀតណាម។

តាមវីដេអូឃ្លីប បានបង្ហាញ​ក្មេង​ប្រុសតូច ​នៅ​ក្នុង​ដៃ​ឪពុកជាកូនកំលោះ ខណៈកូនក្រមុំ ដែលឈរនៅចំពោះមុខពួកគេទាំងពីរ គឺជាម្តាយបង្កើតរបស់ក្មេងប្រុសតូចនោះ។ ប៉ុន្តែ​ដោយ​ស្ថានភាព​ នាង​ស្លៀក​ឈុត​មង្គលការ​ដ៏​ស្រស់​ស្អាត និង​ការ​តុបតែង​ខ្លួន ផាត់មុខ ធ្វើសក់យ៉ាងប្លែក ដែលជាហេតុធ្វើ​ឱ្យ​កូនប្រុស​តូច​មើលមិន​ស្គាល់​ម្តាយ​របស់​ខ្លួន ហើយក៏​ស្រែក​យំ​ខ្លាំង​ៗ ​ពេលម្តាយចូលមកយកពីដៃឪពុក។

កូនក្រមុំ​ បាន​និយាយ​ថា ​នាង​សម្រាល​បាន​កូន​ពីរ​នាក់ មុនពេល​រៀប​ការ។ ប៉ុន្តែ អ្វីដែលអស់សំណើចខ្លាំងនោះ គឺកូនប្រុសរបស់នាង ស្រាប់តែមិនស្គាល់នាងទេ បន្ទាប់ពីនាងតុបតែងខ្លួនរួច។ ជាក់ស្តែង នៅពេលនាង​ចូល​ទៅ​ជិត ស្រាប់តែ​ត្រូវ​បាន​កូន​ប្រុស​របស់​នាង​ស្រែក​ថា «​មនុស្សបិសាច ចេញ​ពី​ទីនេះ​ទៅ!»។

ចំណែកអ្នកលេងបណ្តាញសង្គម​ បានបញ្ចេញមតិលេងសើចថា៖ «តើអ្នកជានរណា ឆាប់ថយចេញទៅ តើអ្នកចង់ប្លន់ឪពុកខ្ញុំមែន?, សូមណែនាំ ស្រីៗយើងត្រូវតែស្អាតជានិច្ច បើមិនដូច្នេះទេ នឹងធ្វើឲ្យកូនៗខ្លាចហើយណ៎ា!, ធម្មតា ម្តាយធ្លាប់តែស្លៀកពាក់សាមញ្ញ ដល់ពេលតុបតែងគ្រងឈុតអ៊ីចឹង រឿងអីកូនមិនភ្ញាក់ផ្អើល!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×