Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តាំ​អ្នក​ស្រលាញ់​សត្វ​ឆ្កែ សូម​ប្រយ័ត្ន! ខំ​អាណិត ដាក់​បាយ​ឲ្យ​ស៊ី​រាល់ថ្ងៃ តែ​មិន​នឹកស្មាន​ជួប​រឿង​គួរឲ្យ​ខ្លាច​បែបនេះ…

ពិតជារឿងដ៏ស្លុតចិត្តជាខ្លាំង នៅពេលដែលបានដឹងថា នារីម្នាក់ត្រូវរងរបួសយ៉ាងដំណំ ដោយសារធ្វើអំពើល្អ ប៉ះចំលើឆ្កែអនាថាពូជក្បាលធំ ខាំបេះមិនចេញ ខណៈពេលនាងយកចំណីឲ្យវាស៊ី ហើយព្យាយាមចង់ស្និទ្ធជាមួយវា ប៉ុន្តែ មិននឹកស្មានថា វាបកវាយប្រហារយ៉ាងសាហាវបែបនេះសោះឡើយ។

នេះបើតាមនារីរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Vy Tangsra បានបង្ហោះរូបភាពរងរបួស និងក៏ដូចជាសារផ្តាំបងប្អូនអ្នកស្រលាញ់សត្វ ឲ្យមានការប្រុងប្រយ័ត្នថា៖ «ថ្ងៃទី3ហើយគិតថាមិនចង់ផុសទេ តែនៅមិនសុខ សូមផ្ដាំអ្នកស្រលាញ់សត្វឆ្កែដូចខ្ញុំ សុំស្រលាញ់អោយត្រូវប្រយ័ត្ន ដូចខ្ញុំស្រលាញ់ប៉ះពូជឆ្កែកាច ហើយមិនមែនរបស់ខ្លួន គ្រាន់ជាអ្នកស្រលាញ់អាណិតយកបាយអោយវាស៊ីរាល់ថ្ងៃ ថ្ងៃវាខាំខ្ញុំ គឺខ្ញុំយកត្រីទៅអោយវាដោយអង្គុយក្បែររបៀបចង់លេងជាមួយដូចឆ្កែទូទៅ តែវាបែរជាខឹងហក់ខាំមុខខ្ញុំ ហើយខ្ញុំយកដៃហែកមាត់វាៗ ក៏ខាំដៃខ្ញុំជាប់កន្ត្រាក់ ក្រញែងខ្ញុំស្លុតណាស់ ស្រែកអោយគេជួយ ឈាមស្រោចខ្លួន អ្នកផ្ទះឃើញស្រែកយំខ្ញុំ គិតថាមុខខ្ញុំប្រហែលជាខ្ទេចហើយ ខ្ញុំវិលមុខដកដង្ហើមញាប់ភ័យបូកផ្សំជាមួយឈាមហូរច្រើនក៏ងងឹតមុខ»។

នាងបន្តថា៖ «ពេលឃើញអ្នកផ្ទះស្លុតគ្រប់គ្នា ខ្ញុំព្យាយាមទប់អារម្មណ៍ ហើយទៅដេកនិយាយថាមិនអីទេកុំភ័យ មកពេលនេះខ្ញុំនៅតែស្លុតនឹកឃើញតែកន្លែងវាខាំ ដូចខាំសត្រូវវាចឹង ដេកយំអាណិតខ្លួន មិនគួរប្រហែសអញ្ចឹងទេ សូមប្រយ័ត្នទាំងអស់គ្នាសត្វឆ្កែមានស្លូត មានកាច អរគុណលោកគូរដណ្ដឹង និងបងថ្លៃ ដែលនៅកន្លែងធ្វើការសោះ ខលហៅមកដល់ភ្លាមៗ លាងសម្អាត ដេររបួស បញ្ចូលជាតិទឹក ចាក់ថ្នាំភ្លាមៗ កុំអីខ្ញុំដឹងធ្វើមិចទេ បើម្នាក់ៗស្លុតអស់ហើយស្រែកតែយំ ជូនពរខ្លួនឯងឆាប់ជា មកដូចដើមវិញ»។

ក្រោយពីបានឃើញបែបនេះ អ្នកធ្លាប់ដាក់បាយឲ្យសត្វឆ្កែអនាថា ក៏បានចែករំលែកឲ្យដឹងថា «ខ្ញុំដាក់បាយឲ្យឆ្កែឆ្មាអនាថាស៊ីរាល់ថ្ងៃ តែខ្ញុំមិនដែលអង្គុយជិតវាទេ គឺដាក់បាយក្នុងចានរួច ខ្ញុំក៏ដើរចេញ ទុកបាយនៅនោះ វាមកពេលណាស៊ីពេលហ្នឹងទៅ»។ រីឯអ្នកខ្លះទៀតក៏បានប្រាប់ថា ពូជឆ្កែនេះកាចណាស់ បើឃើញកុំនៅជិតវា ព្រោះនៅថៃមានច្រើនករណីហើយដែលស្លាប់ ដោយសារសត្វឆ្កែហ្នឹងវាខាំមិនលែងទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×