Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! តែងខ្លួន​ជា​តួអង្គ Avatar ជិះ​ម៉ូតូ​កាច់រាង​បង្អួត​ផ្អើល​ពេញ​ផ្លូវ មានអី ត្រូវ​ប៉ូលិស​បក់ដៃ​ចូល​ចុះ​​ទៅ​សម្រួល​ ព្រោះតែ…

ពិតណាស់ ស្របពេលដែលខ្សែភាពយន្តខ្នាតធំប្រចាំឆ្នាំ Avatar: The Way of Water បាននិងកំពុងចាក់បញ្ចាំង ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ គេក៏បានសង្កេតឃើញមានមនុស្សជាច្រើនដែលមានទំនោរទន់ចំពោះភាពច្នៃប្រឌិតនូវអ្វីប្លែកៗ បាននាំគ្នាតុងតែងស្លៀកពាក់តាមតួអង្គនៅក្នុងរឿង ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្តាញសង្គម និងក៏ដូចមនុស្សម្នានៅទីសាធារណៈ។

តែទន្ទឹងនឹងការលេចនូវសកម្មភាពដ៏ប្លែកភ្នែកនេះ ក៏មានរឿងដ៏គួរឲ្យអស់សំណើចមួយ បានកើតឡើងផងដែរ។ ជាក់ស្តែង ថ្មីៗនេះ រូបភាពនៃបុរសជនជាតិថស២នាក់ ដែលតែងខ្លួនជាតួអង្គ Avatar ត្រូវបានប៉ូលិសហៅឃាត់តាមផ្លូវ កំពុងត្រូវបានចែកចាយបង្កការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង នៅលើបណ្តាញសង្គម ខណៈមនុស្សជាច្រើនក៏បានគិតថា ប៉ូលិសហៅឃាត់បែបនេះ ប្រហែលសង្ស័យចោទប្រកាន់ដើរបង្អើលមនុស្សហើយមើលទៅ។

ទោះជាយ៉ាងណា បើតាមប្រភពពីអ្នកលេងបណ្តាញសង្គម បានឲ្យដឹងថា បុរសទាំងពីរ ត្រូវប៉ូលិសហៅឃាត់សួរនាំ រួចក៏ឱ្យចុះពីលើម៉ូតូទៅសម្របសម្រួលបង់ប្រាក់ថ្លៃផាកពិន័យ ក្នុងករណីតួអង្ក Avatar ជាអ្នកឌុបអត់ពាក់មួកសុវត្ថិភាពត្រឹមត្រូវ។

តែយ៉ាងណា មនុស្សជាច្រើនក៏បានសរសើរ ចំពោះភាពច្នៃប្រឌិតដ៏ប៉ិនប្រសព្វ របស់បុរសរូបនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@tong.tong10 เมื่อชาวนาวีขึ้นมามาบนถนน ไม่รู้ซะเเล้วว่าด่านอุบล ดุยิ่งกว่าคนบนฟ้า 🤣🤣🤣#เมเจอร์เซ็นทรัลอุบล#อวตาร2 ♬ เสียงต้นฉบับ – yaya
×