ប្រជាអ៊ិនធើរណេតចិន បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីវីដេអូមួយបង្ហាញឲ្យឃើញបុរស២នាក់ដែលជាភ្ញៀវទេចរ បានយកដុំថ្មគប់ចូលក្នុងទ្រុងខ្លា ដើម្បីធ្វើឲ្យវាភ្ញាក់ផ្អើល នៅឯឧស្យានសត្វព្រៃប៉េកាំង បានចាប់ផ្តើមរីករាលដាលនៅលើបណ្តាញសង្គម ។
វីដេអូបានបង្ហាញឲ្យឃើញបុរសម្នាក់ពាក់អាវខៀវ បានរើសដុំថ្ម ខណៈបុរសម្នាក់ទៀតឈរនៅក្បែរគាត់ បានគប់ចូលក្នុងទ្រុងខ្លា ដោយសង្ឃឹមថានឹងត្រូវចំពួកវាដែលកំពុងអង្គុយនៅលើមែកឈើ ។
ពួកអ្នកទេសចរអាចត្រូវបានលឺនិយាយជាភាសាចិន ហើយស្ត្រីម្នាក់សើចនៅខាងក្រោយ ខណៈបុរសម្នាក់បានគ្រវែងដុំថ្មដាក់ខ្លាទាំងនោះ ។
ម្នាក់ក្នុងចំណោមបុរសទាំងពីរ អាចត្រូវបានលឺនិយាយក្នុងវីដេអូថា៖ «តើពួកយើងចោលត្រូវចំវាទេ?» ។
ម្នាក់ដែលគប់ដុំថ្មចូលដំបូងបាននិយាយថា៖ «យើងចោលចំខ្លា១ ប៉ុន្តែ វានៅតែពុំកម្រើកសោះ» ។
អ្នកប្រើប្រាស់អ៊ិនធើរណេត បានចូលខមិនលើកឡើងថា៖ «វាអាកប្បកិរិយាមិនសមរម្យមួយ របស់ក្រុមទេសចរទាំងនេះ ព្រោះពួកគេត្រូវបានប្រទះឃើញសើច និងនិយាយខ្លាំងៗ ខណៈដើរជុំវិញទ្រុងខ្លា ។ ខ្ញុំពិតជានិយាយមិនចេញទេ ដែលពួកគេនាំគ្នាធ្វើបាប និងរំខានសេចក្តីសុខរបស់សត្វបែបនេះ!!» ។
កម្មករនៅសួនសត្វនោះ បានកត់សម្គាល់ពីឥរិយាបថមិនល្អរបស់ភ្ញៀវទេសចរទាំងនេះ និងបានគ្រប់គ្រងបញ្ឈប់សកម្មភាពរបស់ពួកគេ ពីការបង្កហានិភ័យគ្រោះថ្នាក់ដល់សត្វផងដែរ ។
ទោះយ៉ាងណា ករណីនេះ ត្រូវបានមន្ត្រីសួនសត្វព្រៃខាងលើនេះ បើកការស៊ើបអង្កេតហើយ ៕ ឧត្តម