Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងកម្មវិធី ប្រកួត Miss Aura Cambodia 2023 ស្វែងរកថវិកាជួយដល់កុមារអូទីស្សឹមនៅកម្ពុជា

spot_img

ភ្នំពេញ ៖ នេះជាកម្មវិធីថ្មីទៀតហើយសម្រាប់ការ ប្រឡងសម្រស់នៅកម្ពុជា Miss Aura Cambodia 2023 ដែលដំបូងកម្មវិធីនេះជារបស់ប្រទេសទួកគីបង្កើតឡើងក្នុងឆ្នាំ២០១៦ ហើយពេលនេះត្រូវបានអ្នកជំនាញរៀបចំកម្មវិធីនៅកម្ពុជាសម្រេចទិញសិទ្ឋិនាំចូលមករៀបចំការប្រកួតនៅកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍ ពីបណ្តាបេក្ខភាពដាក់ពាក្យចូលប្រកួតជាច្រើន។

កម្មវិធី Miss Aura Cambodia 2023 ជាការប្រកួតបវរកញ្ញាមួយបែបដែលមានលក្ខណៈខុសប្លែកពីការប្រកួតបវរកញ្ញាផ្សេងទៀត ដោយសារកម្មវិធីនេះផ្តោតសំខាន់ទៅលើផ្នែកសប្បុរសធម៌ ហើយថវិកា ដែលបានពីការងារនេះ នឹងជួយដល់កុមារមានជំងឺអូទីស្សឹមនៅកម្ពុជា។

គួរបញ្ជាក់ថា ស្របពេលដែលវិស័យបវរកញ្ញានៅកម្ពុជាកំពុងមានសន្ទុះខ្លាំង បានធ្វើឱ្យអ្នកនាង ជូលី សម្រេចទិញសិទ្ធិកម្មវិធីប្រកួតបវរកញ្ញាសប្បុរសធម៌ដ៏ល្បីនៅប្រទេសតួកគី ដែលមានឈ្មោះថា Miss Aura Cambodia 2023 ដើម្បីស្វែងរកបេក្ខនារីដែលមានសមត្ថភាពស័ក្ដិសមទៅនឹងកម្មវិធីដែលចង់បាន ជាពិសេស កម្មវិធី Miss Aura Cambodia គឺផ្តោតសំខាន់ទៅលើការងារសប្បុរសធម៌ សូម្បីតែដាក់ពាក្យចូលរួមប្រកួតក៏មិនបាច់ចំណាយថវិកាដែរ។

កម្មវិធី Miss Aura Cambodia 2023 ចាប់ផ្តើមប្រកាសបើកឱ្យបេក្ខនារីដែលចាប់អារម្មណ៍ខាងវិស័យបវរកញ្ញាទាំងអស់អាចដាក់ពាក្យចូលរួមប្រកួតប្រជែងដោយឥតគិតថ្លៃ។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែធ្នូ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ខាងក្រុមការងាររបស់ Miss Aura Cambodia 2023 បានរៀបចំកម្មវិធីនេះឡើងជាសាធារណៈនៅផ្សារទំនើប ជីបម៉ុងផ្លូវ២៧១។

កម្មវិធីនេះផ្តោតសំខាន់ទៅលើការងារសង្គម និងការងារសប្បុរសធម៌, ចំណែកគណ:កម្មការដែលត្រូវចូលរួមផ្តល់ពិន្ទុនៅក្នុងកម្មវិធីនេះ មាន លោក សេម ហ្វូស៊ីង , កញ្ញា ហង្ស សុរិយាន់ , កែវ ចាន់កេសី និងគណ:កម្មការក្នុង និងក្រៅប្រទេសជាច្រើនរូបទៀត, ហើយគណ:កម្មការទាំងអស់ សុទ្ធតែជាអ្នកមានស្នាដៃលើវិថីសិល្បៈយូរឆ្នាំ និងជួយបង្ហាញបង្រៀនបន្ថែមសម្រាប់បេក្ខនារីដែលត្រៀមនឹងចូលរួមប្រកួតក្នុងកម្មវិធី Miss Aura Cambodia 2023 ។

អ្នកនាង ជូលី ហឿង នាយិកា ឬជាអ្នកទិញសិទ្ធិក្នុងការផលិតកម្មវិធី Miss Aura Cambodia 2023 បានឱ្យដឹងថា Miss Aura Cambodia 2023 ជាកម្មវិធីថ្មីមួយដែលអ្នកនាងទើបតែទិញសិទ្ធិផ្តាច់មុខពីប្រទេសទួកគី ដើម្បីជ្រើសរើសបេក្ខនារីដែលមានសមត្ថភាពទៅចូលរួមការប្រកួតកម្មវិធីនេះនៅប្រទេសទួកគីនៅឆ្នាំក្រោយ ដែលកម្មវិធីនេះ ផ្តោតលើការងារសប្បុរសធម៌ ដើម្បីឱ្យយុវតីដែលមានសម្រស់ស្អាតៗ ទទួលបានការងារសប្បុរសធម៌ជាច្រើន រួមទាំងថិវកាដែលបានមកពីការងារប្រកួតនេះ នឹងជួយដល់កុមារអូទីស្សឹមនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×