ភ្នំពេញ ៖ ចាត់ទុកថា នេះជាលើកទីមួយដែលតារាចម្រៀងលោក យ៉ែម សំអូន បានចេញមុខសរសើរពេញៗមាត់នូវអត្តចរិតតារាសម្តែង និងពិធីការិនី ថន លក្ខិណា នៅក្នុងថ្ងៃខួបកំណើតរបស់នាងដែលចូលមកដល់នាពេលនេះ។
ក្នុងនាមជាដៃគូក្នុងវង់តន្ត្រីជាមួយគ្នា លោក យ៉ែម សំអូន បានចាត់ទុក ថន លក្ខិណា ជាដៃគូសិល្ប:មួយរូបដែលមានការទទួលខុសត្រូវខ្ពស់លើការងារ និងមានក្រមសីលធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។

លោក យ៉ែម សំអូន បានលើកឡើងថា ខ្ញុំសូមនិយាយពាក្យក្នុងចិត្តនិងសូមសរសើរចំពោះប្អូនស្រី តារាសម្ដែងនិងជា ពិធីការិនីឆ្នើម ។
លោកបញ្ជាក់ថា ថនលក្ខិណា នៅក្នុងអាជីពសិល្បៈរបស់យើងនេះគឺជាតារា រូបដែលមាន ចរិតនិស្ស័យ និងការប្រាស្រ័យទាក់ទងប្រកបដោយ ក្រមសីលធម៌ខ្ពល់ មានភាពទទួលខុសត្រូវក្នុងការងារ មិនលំអៀង មិនចេះនិយាយអែបអបគេ ចេកចូច ដើម្បីយកមុខ ប៉ុន្តែចេះគោរពឲ្យតម្លៃចំពោះ មិត្តតារាចម្រៀងរួមក្រុម និងអ្នកដែលផ្ដល់ការងារឲ្យចិត្តត្រជាក់ មិនច្រណែននិន្ទា មិននិយាយបុលពុទ្ធគេ ចិត្តទូលាយ ជាតារាមិនមែន ទៅដល់កន្លែងណា ដាក់,,,ដាក់មាត់ និយាយរួមគឺជាគំរូ ដល់សិល្បករជំនាន់ក្រោយមែនសាកសម នឹងមានតម្លៃ ក្នុងការឈរនៅលើមាគ៌ាសិល្បៈដ៏ថ្លៃថ្នូរនេះ។

ទាំងអស់នេះគឺជាអ្វីដែលខ្ញុំបាន ជួបបានឮ ហើយនិងបានឃើញ ផ្ទាល់ភ្នែក ចុះចំពោះបងប្អូនវិញ,,,,,,?។
លោកបន្ថែមថា 22_12_2022រីករាយថ្ងៃកំណើត ដៃគូរឆ្នើមរបស់បង ប្អូនស្រី ថន លក្ខិណា បងជូនពរឱ្យមានភាពជោគជ័យខ្លាំងទៀត និងកាន់តែទទួលបានការនិយមចូលចិត្តពីសំណាក់បងប្អូនទាំងអស់គ្នា ហើយកាន់តែល្បីល្បាញថែមទៀតHappy birthday។
គួរបញ្ជាក់ថា បច្ចប្បន្ន ថន លក្ខិណា ជាពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស និងហើយនាងក៏មានទីផ្សារលើការងារជាពិធីការិនីតាមឆាកតន្ត្រីធំៗនានាជាបន្តបន្ទាប់ស្ទើរមិនដាច់សូរផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





