Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ទិញឯកសណ្ឋាន ក្លែងធ្វើជាមន្រ្តីយោធាជាន់ខ្ពស់ រហូត ៤ ឆ្នាំ ដើម្បីទាក់ទាញនារីៗ ទីបំផុត ចាប់បានពេលមកធ្វើតេស្ត Covid

កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីគេដឹងថា គាត់បានក្លែងខ្លួនធ្វើជា «វរសេនីយឯកជាន់ខ្ពស់» នៅក្នុងជួរកងទ័ពចិន ដើម្បីទាក់ទាញនារីៗ។

ប៉ូលីសនៅក្នុងខេត្ត Jiangxi បាននិយាយថា បុរសដែលត្រូវបានចាប់ខ្លួននោះ បានធ្វើជាវរសេនីយឯកនៅក្នុងអង្គភាពកាំជ្រួចរបស់កងទ័ព អស់រយៈពេលជាង ៤ ឆ្នាំ។ ជាក់ស្តែង បុរស​នោះ​មាន​ឯកសណ្ឋាន​លេខ​សម្គាល់​ក្លែងក្លាយ និង​សញ្ញា​សម្គាល់​ផ្សេង​ទៀតផងដែរ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បុរសជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួន នៅពេលដែលគាត់មកធ្វើតេស្ត Covid ស្ថិតក្នុងឯកសណ្ឋាន។

បុរសរូបនេះ បានផ្តល់ឱ្យគ្រូពេទ្យនូវឯកសារក្លែងក្លាយ ហើយនៅពេលដែលគ្រូពេទ្យចាប់ផ្តើមពិនិត្យមើលព័ត៌មាននៅក្នុងទិន្នន័យ (Database) កុំព្យូទ័រ ពួកគេពុំបានរកឃើញឈ្មោះរបស់គាត់នៅក្នុងជួរកងទ័ពចិនទេ ដូច្នេះពួកគេក៏បានទូរស័ព្ទទៅប៉ូលីសតែម្តង។

អ្វីដែលគួរឲ្យហួសចិត្តនោះ គឺនៅពេល​សួរ​ចម្លើយ បុរសរូប​នោះ​បាន​សារភាព​ថា ខ្លួន​មិន​មាន​អ្វីពាក់ព័ន្ធ​នឹង​កងទ័ព​ទេ ហើយ​បាន​ទិញ​ឯកសណ្ឋាន​យោធា​ តាម​អ៊ីនធឺណិត​ ដើម្បី​ផ្គាប់ចិត្តនារីៗប៉ុណ្ណោះ។

ទោះជាយ៉ាងណា ឥឡូវនេះ បុរសរូបនេះ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ ពីបទក្លែងបន្លំឯកសារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×