Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​ថា ទុ​ក​ឆ្កួ-ត១ដុំ ដា-ក់​សិន​ហើ​យ! បុរស២នាក់​ជិះ​ម៉ូតូ​សុ​ខៗ ស្រាប់តែ…

នេះជារឿងដ៏ញាក់សាច់ខ្លាំងតែម្តង គ្រាដែលបុរសម្នាក់សង្ស័យជាមនុស្សឆ្កួត ឬប្រហែលជាបែកថ្នាំ បានរុញកង់ចូលកណ្តាលថ្នល់ បណ្តាលឲ្យបុរស២នាក់ ដែលកំពុងបើកម៉ូតូមកយ៉ាងលឿន ដួលប្រាវ ដែលឃើញហើយពិតជារន្ធត់ណាស់។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព នៃហេតុការណ៍ដ៏ហួសចិត្តនេះដែលបានកើតឡើងនៅវេលាម៉ោង ១០ និង ៥៩ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញឲ្យឃើញថា នៅមុនពេលបង្កគ្រោះថ្នាក់ គេបានឃើញបុរសជាមនុស្សឆ្កូតនោះ កំពុងបណ្តើរកង់ចេញពីផ្លូវខាងស្តាំ ឆ្លងទៅខាងឆ្វេង។ ប៉ុន្តែ ខណៈកំពុងបណ្តើរបានប៉ុន្មានម៉ែត្រ ឃើញម៉ូតូ១គ្រឿងបើកចូលមក ក៏ស្រាប់តែរុញកង់កាត់ខាងមុខ បណ្តាលឲ្យម៉ូតូដួលប្រាវតែម្តង។

ប៉ុន្តែ ពិតជាសំណាងណាស់ ដែលបុរសទាំងពីរពុំរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយអ្វីដែលសរសើរចិត្តនោះ គឺងើបឡើងពុំរករឿងឈ្លោះទេ ដោយលើកម៉ូតូជិះបន្តដំណើរទៅមុខទៀត។ រីឯអ្នកដំណើរដែលឈប់មើល ក៏ភ័យបុកពោះមិនស្ទើរនោះដែរ ព្រោះខ្លាចត្រូវដុំថ្ម ដោយនាំគ្នាប្រញាប់ប្រញាល់បើកម៉ូតូចាកចេញយ៉ាងលឿនផងដែរ នៅពេលឃើញមនុស្សឆ្កូតនេះដើរសំដៅចូលមក។

តែទោះជាយ៉ាងណា មហាជននៅលើបណ្តាញសង្គម ក្រោយពីបានឃើញទង្វើឆ្កួតបង្កគ្រោះថ្នាក់នេះបានកើតឡើង ក៏បានបញ្ចេញមតិជាមួយកំហឹងក្នុងចិត្តបែបៗនេះថា៖ «ប៉ះខ្ញុំអត់ខ្វល់ហែងឆ្កួតទេ ទាត់ហែងទាល់តែជាពីឆ្កួតវិញហ្មង, ឆ្គួតចង្រៃគេអញ្ចឹង ទុកធ្វើអីទៀត, ឆ្កួតអីឆ្កួតទៅអញវៃសិនហើយ,…»។ រីឯអ្នកខ្លះទៀត ក៏បានសរសើរអ្នកជិះម៉ូតូ ចិត្តធ្ងន់ បើប៉ះអ្នកផ្សេង គេទះជ្រុះធ្មេញ ទុកឆ្គួតមួយដុំសិនហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×