ជឿថា ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់បានស្គាល់រួចហើយ កញ្ញា ស្រី នា ដែលជាតួសម្តែង Blogger វ័យក្មេង តែពោរពេញទៅដោយទេពកោសល្យសិល្បៈ ដែលទទួលបានការគាំទ្រ និងការស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ជាពិសេសសម្រាប់បណ្តាយុវវ័យដូចគ្នា តាមរយៈសកម្មភាពការសម្តែងឈុតរឿងខ្លីៗ ដូចជាឈុតអប់រំ កម្សាន្តសប្បាយៗ និងលាយឡំឈុតស្នេហ៍ ជាដើម ដែលរាល់វីដេអូរបស់ក្រុមនាង ឃើញថាទាក់ទាញការចូលទស្សនាដ៏លើសលប់លំដាប់រាប់រយ K និង M M តែម្តង។
យ៉ាងណាមិញ ថ្មីៗនេះ ស្រី នា បានធ្វើឲ្យមហាជន និងក៏ដូចអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញរូបភាពកាដូថ្ងៃខួបកំណើតប្អូនស្រីរបស់នាង នូវទឹកប្រាក់ចំនួន 30000$ ដែលឃើញហើយពិតជាញាក់សាច់តែម្តង។
នេះបើយោងតាមប្អូនស្រីរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ Srey Neth (ស្រី នាថ) បានផុសរូបភាព១សន្លឹកបងស្រីខ្លួន ស្រី នា បង្ហាញលុយ ១ម៉ឺនដុល្លារ ចំនួន៣ដុំ នៅក្នុងប្រអប់កាដូ ដោយភ្ជាប់ Caption យ៉ាងដូច្នេះថា៖ «កាដូ Srey Nea ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែគឃ្លើន» ព្រមទាំងដាក់រូបអរគុណ ជូនពរបងស្រីផងដែរ។
ទន្ទឹងនឹងនេះផងដែរ គេក៏បានឃើញហ្វេនៗរបស់នាង ចូលទៅខមិនរូបបេះដូង និងបង្ហាញអារម្មណ៍មួយនេះថា«Idol សុំ១ដុំមកហី, ចង់មានបងស្រីចឹងដែរ, រំភើបណាស់ស៊ីស,»។ រីឯអ្នកខ្លះទៀត ក៏បានពោលពាក្យយ៉ាងកំសត់ថា «ស្រីនាថដែរតែវាសនាខុសគ្នា,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















