Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាស្ត្រាចារ្យ នូ សណ្តាប់ ទទួលមរណភាពហើយ

spot_img

ភ្នំពេញ ៖ បើយោងការជូនដំណឹងពីផេកហ្វេសប៊ុកក្រុមព្រះសុរិយានៅថ្ងៃនេះបានអោយដឹងថា លោកស្រីសាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ អតីតតារាភាពយន្តខ្មែរសម័យ ក្រោយឆ្នាំ១៩៧៩ បានទទួលមរណភាពវេលាម៉ោង១១ព្រឹកថ្ងៃសុក្រទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។

បើតាមក្រុមព្រះសុរិយា លោកស្រីធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តជាច្រើនផងដែរ ក្នុងនោះកាលពីឆ្នាំ២០០៣ លោកស្រីបានសម្តែងជាតួម្តាយក្នុងភាពយន្តខ្នាតធំរឿង “ទឹកចិត្តម្តាយ” ដែលធ្វើភាពយន្តនេះទទួលបានភាពល្បីល្បាញទូទាំងប្រទេស ។
សូមវិញ្ញាណក្ខន្ធ លោកស្រីសាស្រ្តាចារ្យ នូ សណ្ដាប់ បានអញ្ជើញ ទៅកាន់សុគតិភព កុំបីឃ្លៀឃ្លាតឡើយ ។
បងប្អូនសិស្សគុណទាំងអស់ដែលមានបំណងចង់ចូលរួមរំលែកទុក្ខ បានតាមរយៈលេខទូរសព្ទ៖012998712
ខណៈពេលកម្មវិធីបុណ្យប្រារព្ធធ្វើនៅវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយចាស់ ឆ្លងដរអរិយក្សត្រ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×