Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតាមដានរំពឹងថា នាង ហង្ស ម៉ានីតា មានក្ដីសង្ឃឹមច្រើនលើការប្រឡង Miss Universe លើទឹកដីសហរដ្ឋអាមេរិក ដើមឆ្នាំ២០២៣

spot_img

ភ្នំពេញ ៖ ក្រុមអ្នកតាមដានបានលើកឡើងថា អ្នកស្នេហាវិស័យបវរកញ្ញានៃប្រទេសកម្ពុជាពេលនេះមានទំនុកចិត្តខ្ពស់ លើបេក្ខភាពបវរកញ្ញាចក្រវាឡកម្ពុជា ហង្ស ម៉ានីតា កូនខ្មែរកាត់បារាំង ដែលជាម្ចាស់មកុដក្នុងស្រុក ពេលបានឃើញនាងចេញទៅប្រកួតបវរកញ្ញាចក្រវាល Miss Universe លើទឹកដីសហរដ្ឋអាមេរិក នៅពាក់កណ្ដាល ខែមករា ឆ្នាំ២០២៣។

ក្ដីរំពឹងសម្រាប់នាង ហង្ស ម៉ានីតា បានលេចឡើងបន្ទាប់ពីនាងបានអញ្ជើញគ្រូបង្វឹកដើរម៉ូដខ្លាំងៗសុទ្ឋតែនៅក្រៅប្រទេស មកបណ្តុះបណ្ដាល, ម្ល៉ោះហើយគ្រប់គ្នាអន្ទះអន្ទែងតែម្តងថា តើការលោតចូលឆាកអន្តរជាតិរបស់ ហង្ស ម៉ានីតា នេះជាប់លំដាប់បែបណា?!

ការណ៍ដែល ហង្ស ម៉ានីតា អាចចេញទៅប្រកួត Miss Universe លើទឹកដីសហរដ្ឋអាមេរិក បាននេះ គឺដោយសារការលើកទឹកចិត្តពីម្ចាស់ឧបត្ថម្ភក្នុងស្រុករួមគ្នាជួយជ្រោមជ្រែង, ហើយអ្វីដែលជាទំនុកចិត្តដល់ ហង្ស ម៉ានីតា ឲ្យកាន់តែក្លាហាន រឹងមាំថែមទៀតនោះ គឺ មានអតីតបវរកញ្ញា ៤រូប បានទៅទស្សនា និងអមនាងផងដែរ។

ពេលនេះ អ្នកតាមដានព័ត៌មានវិស័យបវរកញ្ញាចក្រវាឡកម្ពុជា សុទ្ឋតែសម្តែងភាពភ្ញាក់ផ្អើលនៅពេលដឹងថា ខាងស្ថានទូតអាមេរិកប្រចាំនៅស្រុកខ្មែរ បានចេញវីសាឱ្យអតីតបវរកញ្ញាចក្រវាឡកម្ពុជា ៤ រូប រួមមាន រឿន ណាត (២០១៨) , សំណាង អេលីណា (២០១៩) , រ៉េត សារីតា (២០២០) ងិន ម៉ារ៉ាឌី (២០២១) ចេញទៅចូលរួមទស្សនាការប្រកួត Miss Universe លើកទី៧២ លើទឹកដីសហរដ្ឋអាមេរិក, ដែលពេលនោះហើយ គេរំពឹងថាបវរកញ្ញាទាំង ៤រូបនេះ នឹងជួយទំនុកបម្រុងដល់ ហង្ស ម៉ានីតា ។

គួរបញ្ជាក់ថា តារាបវរកញ្ញា ហង្ស ម៉ានីតា ជាម្ចាស់មកុដជ័យលាភី Miss Universe Cambodia 2022 , បេក្ខភាពរូបនេះស័ក្ដិសមខ្លាំងក្នុងការគ្រងតំណែងដ៍អស្ចារ្យនេះ ព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងក៏ខ្ពស់ គួរសម ហើយអាចនិយាយភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង ហេតុនេះហើយ ការចេញទៅប្រកួត Miss Universe នៅសហរដ្ឋអាមេរិក នាពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ ខាងមុខនេះ មហាជនជឿជាក់ថា នាងនឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនឹងសមត្ថភាព ទេពកោសល្យ របស់នាងជាមិនខានក្រោយមានការបង្វឹកពីគ្រូជំនាញបរទេស ៤រូប៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×