Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វាគមន៍​ឆ្នាំ​ថ្មី ម្ចាស់ហាង​ទុ​រ៉េ​នដ៏​ល្បី​មួយ ផ្តល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​បុគ្គលិក​រយៈ​ពេល ៥ ខែ + ប្រាក់​បន្ថែម ៥ ម៉ឺន​បាត

ក្លាយ​ជា​រឿង​មួយ​ ដែល​កំពុងទទួល​បាន​ការ​ចាប់​អារម្មណ៍ជាខ្លាំង ដែលនៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី និង​ស្វាគមន៍​ឆ្នាំ​ថ្មី ម្ចាស់ហាងទុរេនដ៏ល្បីមួយកន្លែង នៅក្នុងខេត្ត រ៉ាយ៉ង ប្រទេសថៃ បានផ្តល់​ប្រាក់​រង្វាន់លើកទឹកចិត្ត​ ដល់បុគ្គលិក​រយៈពេល ៥ ខែ បូករួមប្រាក់​បន្ថែម ៥ ម៉ឺន​បាត។

សារព័ត៌មាន Channel One NewsNai Dam កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ចេញឲ្យដឹងថា ម្ចាស់ហាងទុរេន Nai Dam ដែលមានទីតាំងនៅស្រុក Pluak Daeng ខេត្ត Rayong បានប្រកាសផ្តល់ប្រាក់រង្វាន់ដល់បុគ្គលិកទាំងអស់ក្នុងហាងចំនួន ៥ ខែក្នុងម្នាក់ៗ បូករួមទាំងប្រាក់បន្ថែមចំនួន ៥ ម៉ឺនបាត (ស្មើនឹងជាង​ ១៤០០ ដុល្លារ) ដោយសារការលក់ក្នុងឆ្នាំនេះទាំងពី online និងនៅកន្លែងហាងផ្ទាល់ លើសពីគោលដៅដែលបានកំណត់។

លោក Songsak Chanklai និងលោកស្រី Apichayaporn Phromnet ម្ចាស់ហាងលក់ទុរេន បានបង្ហើបថា ឆ្នាំនេះលោកបានផ្តល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិក សម្រាប់រយៈពេល ៥ ខែ បូកបន្ថែមប្រាក់ចំនួន ៥០,០០០ បាត ដោយសារពួកគេខិតខំធ្វើការនឿយហត់ពេញមួយឆ្នាំ។

លោក Songsak ក៏បានឲ្យដឹងថា មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា​ការ​ធ្វើ​ការ​ក្នុង​ហាង​ទុរេន​ប្រហែល​ជា​មិន​បាន​ប្រាក់​ច្រើន​ទេ ហេតុនេះ លោកចង់អោយមនុស្សជាច្រើនមើលឃើញថា មិនចាំបាច់ទៅធ្វើការនៅក្រុមហ៊ុនធំទេ ទោះបីមានប្រាក់រង្វាន់ក៏ដោយ តែហាងតូចដូចហាងរបស់ពួកគាត់ ក៏អាចផ្តល់ប្រាក់រង្វាន់ដល់កម្មករបុគ្គលិករបស់គាត់ផងដែរ។ លោក Songsak ក៏បានបញ្ជាក់ថា លោកបានផ្តល់អោយប្រាក់រង្វាន់លើកទឹកចិត្តរាល់តែឆ្នាំហ្នឹង ព្រោះថាឆ្នាំមុន ៥ ខែ បូកបន្ថែម ៣០,០០០ បាត។

យ៉ាង​ណា​មិញ បន្ទាប់​ព័ត៌មានេះកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ធ្វើឱ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត ​ចង់​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​ជា​បន្ទាន់ នៅពេលដឹងថា​ហាង​ទុរេន​នេះ​ ​មិនមែនទើបតែ​ផ្តល់​ប្រាក់​រង្វាន់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​កាលពី​ឆ្នាំមុន ម្ចាស់​នៅតែ​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ដល់​បុគ្គលិកសម្រាប់ចំនួន ៥ ខែ បូក​បន្ថែម​ប្រាក់ ៣ ម៉ឺន​បាត​ទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×