Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់​យ៉ាងណា!? ម្តាយ​មិនអស់ចិ​ត្ត​សោះ រឿង​លទ្ធផល​បាក់ឌុ​ប ខណៈ​កូនស្រី​ថា ធ្វើ​បាន​ទាំងអស់ ខ្លាច​តែ​គណិត

spot_img

ស្រ្តីជាម្តាយម្នាក់ បានចេញវីដេអូសម្តែងការមិនអស់ចិត្ត ចំពោះលទ្ធផលប្រឡងបាក់ឌុប របស់កូនស្រី ដែលមិនគួរណាចេញលទ្ធផលមក «ធ្លាក់» បែបនេះ ព្រោះកូនស្រីខំរៀនខ្លាំងណាស់ ដែលបង្កឲ្យផ្ទុះការជជែកវែកញែក ផ្អើលពេញសង្គម TikTok។

ម្តាយរូបនេះដែលជាអ្នកខាងខេត្តត្បូងឃ្មុំ បានរៀបរាប់ក្នុងវីដេអូខណៈសួរនាំកូនស្រី ឲ្យដឹងថា កូនស្រីរបស់គាត់ រៀននៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្ញស្សី តែងជាប់ចំណាត់ថ្នាក់លេខ ៩ លេខ ១០ ដែរ ហើយមើលឃើញនឹងភ្នែក (មិនមែនជាក្មេងដើរភ្លើតភ្លើនឯណា) ខំរៀនសូត្រណាស់ ចេញពីសាលាទៅរៀនគួរបន្ថែម សឹងតែរកពេលបាយទឹកគ្មាន ប៉ុន្តែ មិនយល់បែរជាលទ្ធផលចេញមកបែបនេះ។

ជាមួយគ្នានោះ ស្រ្តីជាម្តាយខាងលើ ក៏បានសម្តែងការហួសចិត្តថា កូនគេខ្លះដើរភ្លើតភ្លើន មិនទាំងដែលចូលសាលាផង បែរជាលទ្ធផលជាប់ ខណៈកូនស្រីគាត់ តែងងើបទន្ទេញមេរៀនម៉ោង៤ភ្លឺ ខំរៀនឡើងស្គមខ្លួនអស់ហើយ បែរលទ្ធផលធ្លាក់ ដ៏មិនទាល់តែសោះ។

គួរឲ្យកត់សម្គាល់នោះ ខណៈពេលម្តាយជជីកសួរថា សង្ឃឹមជឿជាក់អាចធ្វើបានទាំងអស់អត់? យុវតីជាកូនស្រីដែលមើលទៅសមជាអ្នករៀនអ្នកសូត្រ បានប្រាប់ថា ធ្វើបានទាំងអស់ តែខ្លាចតែមុខវិទ្យាគណិត មួយប៉ុណ្ណោះ។ ក្រោយពីបានឮបែបនេះ អ្នកលេងបណ្តាញសង្គម បានចូលខមិនថា «វិទ្យាសាស្ត្រ ធ្លាក់គណិតហើយ សង្ឃឹមអីទៀត»។

ដោយឡែក ឆ្លើយតបទៅនឹងអ្វីដែលស្រ្តីជាម្តាយថា កូនស្រីខំរៀន និងធ្វើបានគ្រប់មុខវិទ្យាទាំងអស់ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ចូលខមិនថា៖ «មិនប្រាកដថាធ្វើបានហើយ ត្រូវទាំងអស់ទេបងស្រីអើយ ធ្វើហើយតែចម្លើយខុស​, ក្រសួងឲ្យតវ៉ាតើបង​ គេទុកពេលអោយយើងទៅតវ៉ា បើអត់សុខចិត្ត ឲ្យគេឆែកមើលទៅ ដឹងថាខុសអីត្រូវអីហើយ។ រីឯអ្នកខ្លះទៀតថា «ពូកែរៀន តែមិនប្រាកដថារៀនពូកែទេ ចែកគ្នាឲ្យដាច់, ក្នុងសាលាអាចលួចមើលគ្នាបាន ពេលប្រឡងលួចមើលអត់បានទេណា, សង្ឃឹម100% សមត្ថភាព40%, ចេះគឺជាប់ កុំទៅឆ្ងល់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@makny868

មិនយល់ទេ😢😢 ខ្ញុំពិតជាមិនយល់កាបូកពិន្ទុកខាងក្រសួងពិតមែន🙏

♬ សំឡេងដើម – Mak ny
@makny868 ការឆ្លើយតបនឹង @Rath dyna ♬ original sound – Mak ny
@makny868 ការឆ្លើយតបនឹង @user4115568116261 ♬ original sound – Mak ny
spot_img
×