Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​ជំនួស! ប្អូនស្រី ភាព ស្រី​ណាត់ បាន​ជួប​អភិបាលខេត្ត នាង​ប្រាប់​ថា ចង់​រៀន​ផ្នែក​មួយ​នេះ…

ប្រិយមិត្តជាច្រើន ប្រាកដបានទទួលជ្រាបរួចហើយ ទាក់ទងព័ត៌មានប្អូនស្រី ភាព ស្រីណាត់ ដែលរស់នៅក្នុងគ្រួសារដ៏ក្រខ្សត់លំបាកខ្លាំង តែនាងបានខិតខំតស៊ូរៀនសូត្រ រហូតដល់ថ្នាក់ទី១២ ហើយលទ្ធផលប្រលងបាក់ឌុបថ្មីៗនេះ បង្ហាញជាប់និទ្ទេស A ដ៏មិនធម្មតានោះទេ។

តែអ្វីដែលគួរឲ្យរំជួលចិត្ត និងកោតសរសើរខ្លាំងនោះ គឺនៅពេលដែលបានដឹងថា ប្អូនស្រី ពុំមានឪពុកម្តាយទេ ដោយសព្វថ្ងៃរស់នៅជាមួយលោកយាយមានវ័យចំណាស់ទៅហើយ ដើរស៊ីឈ្នួលលាងចានតាមរោងការ បុណ្យទាន ហើយនាងឆ្លៀតពីការសិក្សា លាងម៉ូតូឲ្យគេ ដើម្បីបានប្រាក់បន្តិចបន្តួចមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបូកផ្សំជាមួយលោកយាយ និងការសិក្សា។

ទោះជាយ៉ាងណា មហាជនពិតជារំភើបជំនួសប្អូនស្រីខ្លាំងណាស់ នៅពេលដែលបានឃើញប្អូនស្រីបានជួបលោកអភិបាលខេត្ត ហើយឯកឧត្តម គួច ចំរើន ក៏បានរៀបរាប់នៅលើទំព័រហ្វេសប៊ុកឯកឧត្តមផ្ទាល់ ពីជីវិតតស៊ូរបស់នាង ប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២) ឲ្យដឹងថា៖ «ក្មួយស្រី​ ភាព ស្រីណាត់ រស់នៅជាមួយ​លោកយាយ​ មុខរបរលាងចាន​ តាមរោងការ រោងបុណ្យ​ ក្មួយរៀនផង​ ស៊ីឈ្នួលលាងម៉ូតូផង​ ផ្សំចំណូលគ្រួសារជាមួយលោកយាយ​ តែក្មួយរៀនពូកែណាស់​ ប្រឡងបាននិទ្ទេស​ A​ ។ ក្មួយចង់ធ្វើគ្រូបង្រៀន​ សូមអោយអនាគតក្មួយទទួលបានជោគជ័យ​»។​ វាលរេញ»។

ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ Dadaly Duong បានភ្ជាប់ផុសឯកឧត្តម គួច ចំរើន លើកឡើងជាយោបល់ថា «បើជ្រើសរើសរៀនសវេជ្ជសាស្រ្ត មានសំណាងនឹងបាន សាស្រ្តាចារ្យដួងប៊ុណ្ណ និងសប្បុរសធម៌ជនជាតិអូស្រ្តាលី ជួយទំនុកបំរុងជាមិនខាន។ មើលមុខស្លូតបូតគួរអោយស្រលាញ់ ស្អាតរបៀបស្រ្តីខ្មែរ ល្អគន់ thanks លោកយាយ ពូកែប្រៀនប្រដៅចៅស្រីតែមួយ ត្បិតក្រទ្រព្យ តែមិនក្រចំណេះវិជ្ជា ចរិយាសម្បត្តិ…»។

ចំណែក មតិមហាជននៅលើបណ្តញសង្គមជាច្រើន ក៏បានស្នើឯកឧត្តមអភិបាលខេត្ត ជួយឧបត្ថម្ភនាងបានរៀនសូត្រដល់ចប់ និងក៏ដូចអំពាវនាវទៅដល់បណ្តាសប្បុរសជន មេត្តាជួយឧបត្ថម្ភដល់ធនធានដ៏ល្អមួយនេះផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×