ភ្នំពេញ-អីយ៉ាស់មិនទាន់បានមួយខែផង គង់ ច័ន្ទស្រីមុំ លក់សិទ្ធចែកចាយផលិត MOMO BY SREYMOM បានបន្តកន្ទុយគ្នារឌឹកតែម្តង ជាក់ស្តែងកាលពីថ្ងៃបុណ្យឯករាជជាតិ គង់ ច័ន្ទស្រីមុំ បានសម្ពោធសាខាទី៤ របស់ខ្លួនហើយបង្ហើបថា នាងកំពុងសំលឹងមើលឃើញខេត្តកំពុងចាម ដែលជាគោលដៅបន្ទាប់ ស្របពេលដែលអ្នកទិញសិទ្ធលក់នៅកំពុងចាមបានចុះកុងត្រារួចរាល់រងចាំតែការតុបតែងហាងចប់នឹងធ្វើការសម្ពោធជាបន្តបន្ទាប់តែម្តង។
អ្វីដែរកាន់តែអស្ចារ្យទៀតនោះ នៅថ្ងៃសម្ពោធសាខាទី៤ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដែលបង្ហាញវត្តមានសិល្បករជាច្រើនរូប គឺស្របពេលចំថ្ងៃខួបអាពាហ៍ពិពាហ៍ពិធីករ-ពិធីការិនី លោកជា វិបុល និង អ្នកនាងគង់ សុជាតិ ព្រមគ្នាជាមួយនឹងខួបកំណើតតារាសម្តែងជួរមុខ លោក ណាខុន ពួកគេបានប្រារព្ធពិធីបែបភ្ងាក់ផ្អើល (Suprise) ដល់អ្នកទាំងបីផងដែរ។
គង់ ច័ន្ទស្រីមុំ បញ្ជាក់ថា នៅក្នុងថ្ងៃសម្ពោធបើកសាខាទី ៤ របស់ ម៉ូម៉ូ លើកនេះគឺខុសប្លែកពីសព្វដង ពីព្រោះ គង់ ច័ន្ទស្រីមុំ បានជ្រើសរើសយកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដែលជា បុណ្យឯករាជជាតិ សម្រាប់សម្ពោធសាខាថ្មីរបស់ខ្លួនផងដែរ ដែលនាងសង្ឃឹមថាសាខាថ្មីនេះនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនមិនចាញ់សាខាដែលនាងធ្លាប់បើកនាពេលកន្លងមកទេ។
លោកស្រី យិន ណារី ម្ចាស់ហាង MOMO BY SREYMOM សាខាទី៤ ចាក់អង្រែ បានថ្លែងថា លោកស្រីបានមើលឃើញថា ផលិតផលរបស់ MOMO គឺជាផលិតផលដែលមានចុះបញ្ជីស្នាមត្រឹមត្រូវ ដូច្នេះហើយលោកស្រី មានជំនឿចិត្តថា ផលិតផលទាំងនោះ ពិតជាផលិតឡើងតាមស្តង់ដា នៃគ្រឿងសម្អាងពិតៗ ដែលមិនព្រួយបារម្ភពីផលិតផលក្លែងក្លាយ។
សូមរំលឹកថា នៅព្រឹកថ្ងៃសម្ពោធសាខាទី៤ នៃហាងលក់ផលិតផលថែរក្សាសម្រស់ MOMO BY SREYMOM សាខាចាក់អង្រែក្រោម មានវត្តមានតារាល្បីៗ ដូចជា តារាសម្តែង ណាខុន លោកអេឡិច ចាន់ត្រា អ្នកនាងគង់ សុជាតិ លោក ជា វិបុល កញ្ញា ថន លក្ខណា លោក យ៉ែម សំអូន លោក ជា វណ្ណារឹទ្ធ និងភរិយា និងភ្ញៀវកិត្តិយសជាច្រើនរូប៕ ដោយ-គីម ស្រីរ័ត្ន