Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​មមាញឹក​ក្នុងការ​នាំយក​អំណោយ​សង្គ្រោះ​បន្ទាន់​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសា​គ្រោះធម្មជាតិ​

ខេត្ត​ស្វាយរៀងៈ​នៅ​ថ្ងៃ​ពុធ ៨​កើត ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨ លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា​បាន ដឹកនាំ​ក្រុម​ការងារ​សាខា អនុសាខា នាំយក​អំណោយ​មនុស្សធម៌​សាខា​ទៅ​ចែក​ជូន​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បណ្តាល ឲ្យ​រលំ​ខូចខាត​ទាំងស្រុង​ចំនួន ២ ខ្នង នៃ​គ្រួសារ​រងគ្រោះ នៅ​ភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ។

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ លោកស្រី ពៅ សុភាព តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ សាខា បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចំពោះ បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹករលឹក ។ លោកស្រី​ក៍បាន​ផ្តាំផ្ញើ​ដល់​អ្នករងគ្រោះ​ក៍​ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ នៅតាម​មូលដ្ឋាន ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រើប្រាស់​ភ្លើង​គ្រប់​ប្រភេទ ហើយ​ត្រូវ​ដាំ​ដើមឈើ ជុំវិញ​ផ្ទះ ដើម្បី​ការពារ​នៅពេល​មាន​ខ្យល់​បក់បោក​ខ្លាំង ត្រូវ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព ព្រោះ​ឆ្នាំនេះ​បើតាម ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា នៅពេល​មាន​ភ្លៀង​ធ្លាក់​នឹង​មាន​ខ្យល់​បក់បោក​ខ្លាំង ដោយ លាយឡំ​ផ្គរ និង រន្ទះ ។​

អំណោយ​ដែល​បាន​ចែក​ជូន​ដល់​គ្រួសារ​រងគ្រោះ​ទាំង ២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់​មាន មុង ១ ភួយ ១ មុង ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ២០០,០០០ រៀល ។​វ៉ៃកូ​

×