Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស​មន រួមដៃគ្នា​ជាមួយ​មេ​គយ​ចល័ត​ផ្ទៃ​ប្រទេស ប្រមូលប្រាក់ដាក់​ហហោប៉ៅ ចែកគ្នា ធ្វើឲ្យរដ្ឋបាត់ចំណូលក្នុង១ខែៗរាប់លាន..!!!?

ស្វាយរៀង : ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ស្រែ​វាល ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស​មន រួមដៃគ្នា​ជាមួយ​មេ​គយ​ចល័ត​ផ្ទៃ​ប្រទេស ប្រព្រឹត្តអំពើពុករលួយ ប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញធំ តូច មកពីតាមបណ្តាខេត្តនានាដែលសម្រុក​ដឹកទំនិញ​គ្រប់​ប្រភេទ ចេញចេញពីប្រទេសវៀតណាមទាំងយប់​ទាំង​ថ្ងៃ តាម​រថយន្ត​ធំ តូច និង រ​ម៉ក​សសន្តោង ដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្តទុកចែកគ្នា។

​ហេតុនេះសូមក្រសួង ឬស្ថាប័នពាក់ព័ន្ធសូម ពិនិត្យ​ឡើង​ផង។ដោយមិនត្រូវបណ្តោយឲ្យ​បុគ្គល ឃុត សាលីន និងមេ​គយ​ចល័ត​ច្រកព្រំដែន​បុស​មន និងបក្ខពួកអង្គុយរាប់ក្បាលរថយន្តចាំយកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ គ្មាន​ចេញ​វិក័យប័ត្រ​ឲ្យឡើយ បន្លំកិបកេងប្រាក់ចំណូល ចូលរដ្ឋក្នុង១ថ្ងៃៗរាប់សិបលានរៀល។

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​តំបន់​បុស​មន បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ ដូច​ជា​ឈ្មួញ​ដ៏​ទៃ​ទៀត​មក​ពី​បណ្តាល​ខេត្ត​នានា សម្រុក​ដឹកទំនិញ​តាម​ច្រក​នេះ បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់ របស់​បុគ្គល ឃុត សា​លីន និង គយ​ចល័ត និង​បក្ខពួក​បែងចែក​ផលប្រយោជន៍​គ្នា​ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ឲ្យតែពួកខ្លួនបានប្រាក់កាក់ចូលហោប៉ៅ។

សូមជម្រាបថាទំនិញដែលក្រុមឈ្មួញធំ តូច ដឹកចេញពីខេត្តស្វាយរៀង​ តាមរថយន្តនេះមានទំនិញខ្លះបង់ពន្ធគ្រប់ ខ្លះមិនគ្រប់ ចេចេញពីប្រទេសវៀតណាមដូចជា ផ្លែ​ដូង ផ្លែឈើ ពូក តុ​ជ័រ ធុង​ជ័រ​កៅអី​ជ័រ ដែក​លួស កូន​រទេះ មី ទឹក​ស្ទីង នឹង​គ្រឿង​កុំ​ប៉ុង​គ្រប់មុខ​ជាដើម។ចំណែករថយន្តធំៗ​ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​៧០​ម៉ឺន​រៀល​ជា​កំហិត រីឯ​រថយន្ត​តូច​នឹងរ​ម៉ក​សន្តោង​វែងៗ បង់​ចាប់​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ជា​ថ្នូរ មិន​បង្ក្រាប បើមិនបង់ពន្ធឲ្យតាមការកំណត់ទេ កុំសង្ឃឹមថាអាចធ្វើដំណើរនាំទំនិញទាំងនេះចេញទៅចែកចាយនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញបានឡើយ។​

​ដូច្នេះ​ហើយ​សូមថ្នាក់ដឹកនាំឬស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាពិនិត្យ​ឡើង​វិញ​ ចំពោះ​បុគ្គលឃុត សា លីន មេ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស​មន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនបានផ្សំគំនិតគ្នា ប្រព្រឹត្តអំពើពុករលួយ ប្រមូលប្រាក់ដាក់ហោប៉ៅទុកចែកគ្នា យ៉យ៉ាងស្ងាត់ៗដោយមិន​ចេញ​វិក័យ​ប​ត្រ​ ដែលធ្វើឲ្យក្រុមឈ្មួញដឹកទំនិញត្រូវបាន​លាតត្រដាងនិង រិះគន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ទំនិញអះអាង​ចំៗ​ថា ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​១ខែៗដោយសារតែបុគ្គលទាំងនេះ កិបកេងប្រាក់ចំណូលដោយមិនបង់ចូលរដ្ឋ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

×