Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន ២៧១ នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគណៈបញ្ជាការ​ឯកភាពខេត្តបន្ទាយមានជ័យ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams  អគារកម្ពស់៣ជាន់ ១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបានរកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២៧១ នាក់ ក្នុងនោះមានស្រីចំនួន ៤៥នាក់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រមូលមករក្សាទុកនូវវត្ថុតាងរួមមាន៖ កុំព្យូទ័រសរុបចំនួន ៣៤១ គ្រឿង និងទូរសព្ទចំនួន ៣៥២ គ្រឿង។ បច្ចុប្បន្ន ជនជាតិឥណ្ឌូនេស៊ី និងសម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី។

ជាងនេះទៀត សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×