ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ មហាសេដ្ឋីល្បីឈ្មោះនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង និងអតីតតារាសម្តែងចម្រៀង លោកជំទាវ ស្រីតូច ចំណាន បានសម្រេចចូលរោងការជាផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ក្រោយពីរួមរស់ជាមួយគ្នារហូតមានកូន៤នាក់។
កូនៗប្រុសស្រីទាំង៤ របស់អ្នកឧកញ៉ា គិត ម៉េង និងជំទាវ ស្រីតូច ចំណាន រួមមាន៖ កូនប្រុសបងទី១-ឈ្មោះ គិត ស៊ូឡា (១៧ ឆ្នាំ) កូនស្រីទី២-ឈ្មោះ គិត ស៊ូរៀរង្សី (អាយុ ១៦ ឆ្នាំ) កូនស្រីទី៣-ឈ្មោះ គិត ស៊ូណាវីន (អាយុ ១៣ ឆ្នាំ) និងកូនប្រុសពៅទី៤-ឈ្មោះ គិត ស៊ូឡុង អាយុ ៩ ឆ្នាំ។
តែយ៉ាងណាមិញ វីដេអូថ្មីមួយដែលកំពុងចែកចាយនៅលើបណ្តាញសង្គម TikTok បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ព្រោងព្រាតតែម្តង ខណៈបានឃើញអ្នកឧកញ៉ា គិត ម៉េង ដឹកដៃកូនស្រីទី២ ស៊ូវៀរង្សី មើលសឹងតែពុំស្គាល់ ខណៈវ័យទើបតែ១៦ឆ្នាំ តែរូបសម្រស់ស្រស់ស្អាតខ្លាំង ស្ថិតក្នុងសម្លៀកបំពាក់ដ៏សាមញ្ញ តែថ្លៃថ្នូរ គន់មើលមិនជិនណាយនោះទេ។
ជាមួយគ្នានេះផងដែរ គេបានឃើញអ្នកលេងបណ្តាញសង្គម នាំគ្នាចូលខមិនលើកសរសើរថា៖ «សាមញ្ញបែបថ្លៃថ្នូរ, អ្នកមានពិតគេមិនហាយសូទេ, នេះបានហៅថាត្រកូលអភិជនស្អាតសាមញ្ញថ្លៃថ្នូរ»។ រីឯអ្នកខ្លះទៀត នៅពេលដឹងអាយុ ១៦ ឆ្នាំ ក៏បានលាន់មាត់ថា៖ «មួយព្រិចភ្នែកធំអស់ហើយ, sorry ញ៉ុមស្មាន20ជាងហើយតើ, មុខដូចប៉ាទាំងអស់ម្មង បើកាត់ទៅម៉ាក់មិនដឹងស្អាតសាហាវប៉ុណ្ណា!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















@the_richest_kh ស៊ូរៀ មានអាយុ 16ឆ្នាំ ហើយ 🥰 រីករាយថ្ងៃកំណើត 🎂 សម្រស់ស្រស់សោភា គយគន់មិនជិនណាយ 🥰
♬ original sound – TheRichest_kh 🇰🇭