Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ជោរ​ចង់​សែ​ល​ហ្វី​ជាមួយ​សត្វ​សាហាវ​ដូច​មេព្រៃ​រូបនេះ គេ​ឲ្យ​ចាប់​ថ្លាន់​ព្រលែង​ចូល​ព្រៃ បែរជា​យក​ថ្លាន់​មក​ពាក់​នឹង​ក​ឲ្យគេ​ថតរូ​បសិន ចុង​ក្រោយ​ប៊ិះ​ស្លាប់​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង Jaipaiguri កាលពី​ថ្ងៃ​ទី ១៧ ខែមិថុនា កន្លងមក ហើយ​បើ​តាម The Sun នោះ​មេព្រៃ​ឈ្មោះ Dutta ត្រូវបាន​ពលរដ្ឋ​រាយការណ៍​ឲ្យមក​ជួយ​ចាប់​ថ្លាន់​ប្រវែង ១០​ម៉ែត្រ​មួយ បន្ទាប់​ពី​វា​បានសម្លាប់ និង​ស៊ីសាច់​ពពែ​អស់​១​ក្បាល ។​

​ក្រោយពេល​ចាប់​បាន​ថ្លា​ន់ គេ​ពុំ​បាន​យក​វា​ដាក់​ក្នុង​បាវ រួច​យក​ទៅ​ព្រលែង​តាម​ការកំណត់​នោះទេ ។ ផ្ទុយទៅវិញ​គេ​បាន​យក​ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​នេះ​មក​ពាក់​នឹង​ក​បំណង​ថតរូប​ទុក​បង្អួត​លើ​បណ្តាញ​សង្គម ។ ស្មាន​មិន​ដល់​ថា ថ្លាន់​មួយ​ក្បាល​នេះ បាន​ប៉ង​រឹត​ក​សម្លាប់​បុរស​ជា​មេព្រៃ ។ ពេល​ថ្លាន់​ចាប់ផ្តើម​រឹត​ក ប្រជាជន​ដែល​កំពុងតែ​ចោមរោម​ភ័យខ្លាច​ពេក​នាំគ្នា​រត់ បើ​កុំ​បាន​ជំនួយការ​ម្នាក់​ចាប់​កាន់​កន្ទុយ​វា​ជាប់ ក្រោយពេល Dutta ស្រែកប្រាប់​ទាំង​ស្លន់ស្លោ​ថា “​ចាប់​កន្ទុយ​វា​ឲ្យ​ជាប់ ចាប់​កន្ទុយ​វា​ឲ្យ​ជាប់​” ក្រោយមក​ថ្លាន់​នោះ​បាន​លា​ចេញ​ពី​ក​មេព្រៃ​នោះ ។ មេព្រៃ​និយម​សែ​ល​ហ្វី​រូប​នោះ​ប្រាកដ​ជា​ក្លាយជា​ជនរងគ្រោះ​ទី ២​បន្ទាប់​ពី​សត្វ​ពពែ ៕ ចន្ទ្រា​

×