Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាព បន្ទាប់ពីដុតផ្ទះជនរងគ្រោះជាស្រ្តីមេម៉ាយកូនមួយ ព្រោះខឹងជនរងគ្រោះមិនស្រឡាញ់ខ្លួន

ខេត្តប៉ៃលិន៖ កម្លាំងនគរបាលអធិការក្រុងប៉ៃលិន កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាព បន្ទាប់ពីផឹកស្រាស្រវឹង ដុតផ្ទះជនរងគ្រោះដែលជាស្រ្តីមេម៉ាយកូនមួយ ព្រោះខឹងជនរងគ្រោះមិនស្រឡាញ់ ទោះខ្លួនមានប្រពន្ធកូនហើយក៏ដោយ ប្រព្រឹត្ត នៅផ្ទះជនរងគ្រោះ នៅចំណុចភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ កម្មករ ( ជនសង្ស័យមានប្រពន្ធកូនហើយ ) រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ចំណែកជន រងគ្រោះឈ្មោះ កាន់ ម៉ាលីន ភេទ ស្រី អាយុ ៥៦ឆ្នាំ មុខរបរ ដាំបន្លែ (ជាស្រ្តីមេម៉ាយ) និងមានកូនស្រីឈ្មោះ លី អាលីស អាយុ១៥ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីរនាក់ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចនគរបាលក្រុងប៉ៃលិន បានបញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះដែលជាស្រីមេម៉ាយ បានជិះម៉ូតូទៅផ្សារជាមួយអ្នកជិតខាង ហើយជួបជនសង្ស័យ ក៏បានខឹងនិងជេរទៅលើជនរងគ្រោះថា មីរលាយ រួចក៏ជិះម៉ូតូចេញទៅបាត់ ។

លុះមួយសន្ទុះ ក្រោយមក ជនសង្ស័យបាន ជិះ ម៉ូតូ មករកជនរងគ្រោះដល់ផ្ទះ ក្នុងស្ថានភាពស្រវឹងស្រា ខណ:នោះជនរងគ្រោះបានដឹងខ្លួនក៏រត់ទៅ លាក់ខ្លួនក្រោយផ្ទះ ២នាក់កូនស្រី ហើយជនសង្ស័យ បានចូលទៅរើកកាយនិងវ៉ៃរបស់របរក្នុងផ្ទះ និងដុតផ្ទះតែម្តង ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ប៉ៃលិន ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×