Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជឿ កុំ​ប្រមាថ! ព្រះ​គណេស ខ្លាំងពូកែ​មែន ចង់បាន​អី​បាន​ហ្នឹង សុំ​ឲ្យ​ដើរ​បាន ដើរ​បាន ផ្អើល​សុំ​តាម​គ្នា​ពេញ​ហ្វេ​សប៊ុ​ក

spot_img

ជឿថា បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានឃើញរួចហើយពីផេកឈ្មោះ «ព្រះគណេស ព្រទានពរ» ដែលកំពុងផ្ទុះល្បីខ្លាំង ជាពិសេសពេលនេះ បានធ្វើការអះអាងថា ឆ្លើយតបទៅឆាតចង់គាំងហើយ ខណៈ «ទៀនបើករាសី» លក់ដាច់១ថ្ងៃជាង១០០ឈុត ដោយមិនដឹងថា យកទៅអុជពូកែស័ក្តិសិទ្ធ ជួយឲ្យការរកស៊ីជោគជ័យ ចំរ៉ុងចំរើនកំរិតណានោះទេ។

តែដោយឡែក ថ្មីៗនេះ គេមិនដឹងថា ជាការវិធីសាស្រ្ត Marketing លក់ព្រះគណេស (ខ្លួនមនុស្សក្បាលដំរី) ឬ ទៀនបើករាស្រី និងរបស់អ្វីៗផ្សេងទៀត យ៉ាងណានោះទេ ខណៈស្រីស្អាតម្នាក់ បានធ្វើឲ្យផ្អើលអស់បណ្តាញសង្គម ដោយបានចេញមកបញ្ជាក់ថា សុំឲ្យម្តាយរបស់ខ្លួនអាចដើរបានត្រឹមរយៈពេល ៥ ថ្ងៃ ឥឡូវនេះ គឺអាចដើរបានធម្មតាហើយ។

នេះបើតាមគណនីហ្វេសប៊ុកស្រីស្អាតឈ្មោះ Zeii Nin បានបង្ហោះផុសសុំម្តាយឲ្យខ្លួនអាចដើរវិញបាន ភ្ជាប់រូបព្រះគណេស បញ្ជាក់ឲ្យដឹងថា «ពិតៗ ខ្ញុំជឿលើអ្វីដែលខ្ញុំសុំ ម៉ាក់ខ្ញុំអាចដើរបានធម្មតាវិញ»។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ ក៏ឃើញមានអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាចូលខមិនមានទាំងជឿ និងមិនជឿគួរឲ្យអស់សំណើចថា៖ «សូមអោយម៉ែខ្ញុំលក់ដីឆាប់ដាច់ ហើយសងគេអោយអស់ផងចុះ, សូមឱ្យក្តីស្រមៃខ្ងុំក្លាយជាកាពិត, សុំអោយក្រសួងសារើកែវិញ្ញាសា សារជាថ្មីអោយខ្ញុំប្រឡងជាប់ផង​​, សុំស្រកគីឡូ5kg មក, សូមឲ្យប្តីកូនទទួលបានវីសាឆាប់ៗនេះផង សាធុ សាធុ សាធុ, សុំឲ្យខ្ញុំរើសបានលុយ 1000$ ផង, សុំឲ្យដាច់ឆ្នាំហ្នឹងលុយហូរចូលដូចទឹកបាក់ទំនប់, សុំអោយសម្រស់កាន់តែស្អាត រួចគ្រោះចង្រៃផងចុះ, សុំឲ្យខ្ញុំប្រឡងពេទ្យជាប់,…»។ រីឯអ្នកលក់អនឡាញម្នាក់ កំពុងដាច់ផេក ក៏បានសុំថា៖ «បើសិនជាពូកែរដូចគេនិយាយមែន សូមអោយផេកខ្ញុំដំណើរការដូចដើមវិញផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×