Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លាន់​ដូ​ចរន្ទះ! បើក​រោទ៍​ទ្រហឹង​ពេញ​ផ្លូវ មានឯណា ជ្រេ​ភ្លា.ត់​ឆ្លៀត ហោះ​ចូល​របង… ក្មេង​ទះដៃ​អបអរសាទរ

spot_img

វីដេអូមួយដែលកំពុងល្បី បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គមផ្ទុះសំណើច និងជូនពរឲ្យសមដូចបំណង ក្រោយពីបានឃើញទិដ្ឋភាពស្តែងៗ ក្មេងស្ទាវ២នាក់ ក្នុងចំណោមគ្នីគ្នាជាច្រើនម៉ូតូ បានជ្រេម៉ូតូភ្លាត់ឆ្នៀតដួលផ្ទប់នឹងរបងផ្ទះ បណ្តាលឲ្យឈឺចុកចាប់មិនស្ទើរនោះទេ។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញក្មេងប្រុសសិស្សសាលា២នាក់ កំពុងដើរអែបចិញ្ចើមផ្លូវ ហើយភ្លាមៗនោះ ក៏ស្រាប់តែលឺសំឡេងម៉ូតូក្មេងស្ទាវចំនួន ៥ គ្រឿង (ជិះឌុបគ្នា១គ្រឿង២នាក់) បើកមកពីក្រោយរោទ៍ខ្លាំងៗ លាយឡំសំឡេងស្រែកឡើងទ្រហឹងពេញផ្លូវ។ តែទោះជាយ៉ាងណា ខណៈបើកឆ្លងកាត់ក្មេងប្រុស២នាក់ប៉ុន្មានម៉ែត្រ ក៏ស្រាប់តែម៉ូតូស្ទាវបើកក្រោយគេ បានជ្រេដួល ជ្រុលទៅផ្ទប់នឹងរបងផ្ទះគេយ៉ាងទំពេញតែម្តង។

តែអ្វីដែលចាប់អារម្មណ៍ និងអស់សំណើចកាន់តែខ្លាំងនោះ គឺបន្ទាប់ពីដួលភ្លាមៗ គេក៏ស្រាប់តែឃើញក្មេងប្រុសទាំងពីរ នាំគ្នាសើច និងទះដៃអបទរតែម្តង។ នេះសបញ្ជាក់ឲ្យឃើញថា សូម្បីតែក្មេង ក៏ស្អប់ខ្លាំងដែរ។

ដោយឡែក អ្នកលេងបណ្តាញសង្គមឯណេះវិញ ក្រោយពីបានហើយ បាននាំគ្នាដាក់ឲ្យឡើងចុកៗថា៖ «អបអរសាទរឆ្នាំថ្មី 2023, ងាប់គេអត់ស្ដាយទេវើយ មានតែគេសើច ឡូយពេកចឹងចុះពួកអាឡូយ, រៀនស្ទាវលើកដំបូង អោយរៀងថ្ងៃក្រោយ កុំចេះតែហ៊ាន, បានសម្រេចបស់វាមែន, សំខានមានហ្វេនទះដៃទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×