Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន ២នាក់ជិះម៉ូតូឌុបគ្នា ទៅបុ.កពីក្រោយរថយន្តមិនចាំម៉ាក បណ្ដាលឲ្យស្លា.ប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវនម្នាក់ទៀត រួមដំណើរពីក្រោយ បានរងរបួសធ្ងន់ កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង ខណៈពេលជិះម៉ូតូឌុបគ្នាលឿនទៅបុ.កពីក្រោយរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ២៧ខែធ្នូឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះគោ វណ្ណ ណយ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកទំនិញ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ ។

តាមការបញ្ជាក់ពីនារីម្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរូបនាងបានឃើញយុវជន រងគ្រោះ២នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីនិចមួយគ្រឿង ពណ៌សពាក់ផ្លាកលេខតាកែវ 1T-5084 ជិះឌុបគ្នាតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ នៅស្តុបទល់មុខនឹងខ្លោងទ្វារវត្តសំរោងអណ្ដែត ក៏បានជ្រុលទៅបុ.ករថយន្តមួយគ្រឿង មិនចាំម៉ាកដែលឈុបរងចាំស្តុបចំពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់ម្នាក់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម្នាក់ទៀត រួមដំណើរជាមួយបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម ចំណែកឯរថយន្តវិញ ក៏បានបន្តល្បឿនបើកទៅមុខគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តតាកែវ តាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×