Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែងបញ្ជល់មាន់តាមអនឡាញ នៅចំណុចហាងកាហ្វេដើមស្ដៅស្ថិតក្នុងភូមិ/ឃុំស្រុកត្រពាំងប្រាសាទ សមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប សង្ស័យជាឆ្នាំងបាយរបស់ លោក អ៊ួច ម៉ៅ

ខេត្តឧត្ដរមានជ័យ : ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងប្រសាទបានឲ្យដឹងថា ល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញបានបើកឡើងវិញហើយ ដោយប្រើយុទ្ធសាស្រ្តថ្មីយក(កំព្យូទ័រឫលេបថប)ជំនួសទូរទស្សន៍កញ្ចាក់ វិញសម្រាប់ចាក់បញ្ជាំងនិងចាក់ភ្នាល់ស៊ីសង ដើម្បីលាក់បាំងភ្នែកសមត្ថកិច្ច។

ល្បែងស៊ីសងខុសច្បាប់នេះបានបើកលេងនៅចំណុចហាងកាហ្វេដើមស្ដៅ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយក្នុង១ថ្ងៃៗឃើញមានភ្ងៀវចូលយ៉ាងច្រើនកុះករ ដោយមិនឃើញកំមកលាំងសមត្ថកិច្ច ពាក់ព័ន្ធ ឬមូលដ្ឋានចបង្រ្កាបឡើយ ដោយរក្សាភាពស្ងាត់ស្ងៀមល្អណាស់ សង្ស័យម្វាស់ទីតាំងបង់ថ្លៃសេវាពារពារឲ្យទៅលោកអ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ បានហើយមើលទៅរក្សាភាពស្ងៃស្ងាត់
សម្រាប់ចិញ្វឹមឆ្នាំងបាយហើយទើបហ៊ានផ្គើនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេសបែបនេះ។

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ទោះជាយ៉ាងណាមហានជននៅក្នុងភូមិ/ឃុំ/ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានលើកឡើងថា មូលហេតុដែលលោកអ៊ួច ម៉ៅ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែនទៀតសោធន៌ សង្ស័យលោកអ៊ួច ម៉ៅ អាចនិងត្រូវបានទទួលនៅផលប្រយោជន៍ តបស្នងវិញពីម្ចាស់ទីតាំងល្បែងខាងលើនេះក៏ថាបានណាមួយ អាចជាឆ្នាំងបាយរបស់ពួកគាត់ទៀតផង ទើបបានជាពួកគាត់ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះនោះ។

ពាក់ព័ន្ធនិងករណីខាងលើនេះ ចាំមើលថាតើលោកប៉ែន សុសល្យ អភិបាលនៃគណ:អភិបាលខេត្តនិងលោកហួត សុធី ស្នងការខេត្តឧត្តរមានជ័យ ដែលធ្លាប់អួតក្អេងក្អាង ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងខេត្តឧត្តរមានជ័យ នាពេលកន្លងមកហ៊ានបញ្ចេញកណ្តាប់ដៃដែក បង្ក្រាបបនល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញខាងលើតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនដែលឬទេ? ឬមួយទុកឲ្យទីតាំងខាងលើដំណើរការបើកលេង ល្បែងស៊ីសងខុសច្បាប់ បានយ៉ាងគឃ្លើន ជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ខខកចិត្ត ចំពោះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បែរជានាំគ្នាធ្មេចភ្នែក បើកភ្លើងខៀវឲ្យទីតាំង វង់ល្បែងមួយកន្លែងនេះ នៅបន្តបើកលេងបានគ្មាន ការបង្រ្កាប? ព្រោះល្បែងស៊ីសងទាំអស់នេះបានកំពុងធ្វើឲ្យ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ/ឃុំ/ស្រុកក្រពាំងប្រាសាទកំពុងមានការភ័យខ្លាចអំពី បញ្ហាអសន្តិសុខនិង អំពើចោរកម្មនិង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

×