Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាស្រី ហ្វា ហ្វា ទទួលស្គាល់រឿងបែកសង្សារនៅអាមេរិក តែមិនមែនដោយសារមូលហេតុថតឈុតស្នេហារោលរាលនោះទេ

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះឈុតវីដេអូស្នេហាបែបរោលរាលនៅក្នុងរឿង ស្នេហាល្ងង់+ល្ងង់ នៅមិនទាន់ស្ងប់នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅឡើយទេ, យើងងាកមកមើល តារាស្រី ហ្វា ហ្វា ដែលបានសម្តែងនៅក្នុងរឿងមួយនេះវិញ ក៏ត្រូវបានលេចឮព័ត៌មានថា នាងបានបែកពីសង្សារនៅអាមេរិកហើយ បន្ទាប់ពីបានថតភាពយន្តបែបស្រើបស្រាលមួយនេះ។

ពាក្យលេចឮនេះបានក្លាយជារឿងថ្មីមួយទៀតសម្រាប់ ហ្វា ហ្វា បន្ទាប់ពីរលកកម្ដៅនៃការរិះគន់នាង នៅក្នុងការថតរឿងខាងលើនេះនៅមិនទាន់បានស្ងប់នៅឡើយ។ យ៉ាងណា ចំពោះរឿងបែកសង្សារនៅអាមេរិករបស់អតីតសង្សារនាយ ចឺម រូបនេះ គឺនាង ហ្វា ហ្វា បានទទួលស្គាល់ថា នាងពិតជាបែកពីសង្សារដែលរស់នៅអាមេរិកនោះមែន ប៉ុន្តែមិនដោយសារការថតរឿងបែបស្រើបស្រាលនោះឡើយ ពោលគឺ ពួកនាងមានបញ្ហាផ្សេងពីនេះ។

ហ្វា ហ្វា អះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកថា នាងបានបែកពីសង្សារដែលជាពលរដ្ឋខ្មែររស់នៅអាមេរិកនោះហើយ បន្ទាប់ពីភ្ជាប់ទំនាក់ទំនងស្នេហ៍បានមួយរយ: គឺបែកនៅមុនពេលនាងថតរឿងស្នេហាល្ងង់+ល្ងង់នេះទៅទៀត ហេតុនេះរឿងបែកគ្នា គឺមិនមែនដោយសារបញ្ហាខាងលើនេះឡើយ។

ទាក់ទងនឹងបញ្ហាសង្សាររបស់នាង ហ្វា ហ្វា នៅអាមេរិកវិញ កន្លងមក នាងក៏មិនដែលចេញមុខបកស្រាយរឿងនេះដែរ ហើយការចុះផ្សាយព័ត៌មានក៏មិនបានសួរនាំនាងផងដែរ។

ហ្វា ហ្វា ជាតារាសម្តែងស្រីមួយរូបដែលត្រូវបានគេចាត់ទុកថា កំពុងមានទីផ្សារខ្ពស់នៅក្នុងអាជីពសិល្ប:នាពេលបច្ចុប្បន្ន ដោយមិនចាញ់តារាល្បីៗមួយចំនួនទៀតឡើយ។ បើទោះបីជានាងទទួលរងនូវការរិះគន់ដូចទឹកបាក់ទំនប់បន្ទាប់ពីនាងបានថតឈុតស្នេហាបែបរោលរាលនេះក៏ដោយ ប៉ុន្តែ ហ្វា ហ្វា ហាក់មិនបាក់ទឹកចិត្តឡើយ ពោលគឺ នាងនៅតែមានភាពក្លាហាន និងបន្តដំណើរជីវិតលើវិថីសិល្ប:របស់នាងយ៉ាងរឹងមាំដដែល៕
រក្សាសិទ្ធិដោយ ៖ សំណាង SV

×