Wednesday, March 29, 2023

ល្អសើចម្ល៉េះទេ! ធ្វើជាចូលទិញខ្សែក លោសាកពាក់ រួចដាក់មេប្រូច មានឯណា ប៉ះចំហាងមាសទំនើប លទ្ធផលគឺថា…

spot_img

ជិតចូលឆ្នាំហើយ ស្របពេលដែលមនុស្សភាគច្រើន កំពុងខិតខំធ្វើការរកស៊ី ដើម្បីសង្ឃឹមថា មានលុយកាក់ច្រើន សម្រាប់ឆ្នាំថ្មីដ៏រុងរឿងនោះ បែរជាបុរសម្នាក់នេះ គិតឃើញគំនិតមិនល្អ ទៅលួចឆក់នៅហាងមាស ហើយសំណាងអាក្រក់ ត្រូវប៉ូលិសចាប់ខ្លួន ព្រោះចូលប៉ះចំហាងមាសទំនើបបំពាក់ «ទ្វារសុវត្ថិភាព»។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចនេះផងដែរ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ នៅហាងលក់មាសមួយកន្លែង ស្ថិតក្នុងទីក្រុង Hat Yai ខេត្ត Songkhla ប្រទេសថៃ។

ចោរមានឈ្មោះ Nattanon Khwanthong អាយុ ២៧ ឆ្នាំ។ បើតាម​ម្ចាស់​ហាង​មាស ​បាន​ឲ្យ​ដឹង​ថា ចោរ​បាន​បើក​ម៉ូតូមក​ចត​នៅ​មុខ​ហាង ​តែ​មិន​បាន​ពន្លត់​ម៉ាស៊ីនម៉ូតូ​ទេ។ ឃើញ​ទង្វើ​គួរ​ឲ្យ​សង្ស័យ​ បុគ្គលិក​ក៏មានការ​ប្រុង​ប្រយ័ត្ន។

ម្ចាស់ហាងបន្តថា ចោររូបនេះ បានធ្វើជាចូលមើលខ្សែក ហើយពេលដែលរើសរបស់ដែលពេញចិត្តរួច រូបគេក៏សុំសាកពាក់ក ហើយនិយាយថា យល់ព្រមទិញ១ខ្សែហ្នឹង។ ចោរអាយុ ២៧ ឆ្នាំរូបនេះ ធ្វើពុតជាផ្ទេរប្រាក់តាមទូរស័ព្ទដៃរបស់គេ។ តែទោះជាយ៉ាងណា ជំនួសឱ្យការផ្ទេរប្រាក់ពិតប្រាកដ ស្រាប់រូបគេងាកក្រោយ ហើយរត់ចេញពីហាងភ្លាមៗ ជាមួយខ្សែ.កនៅជាប់នឹង.ក។ តែសំណាងអាក្រក់សម្រាប់ចោររូបនេះ ដោយសារតែទ្វារត្រូវបានបំពាក់ដោយឧបករណ៍សុវត្ថិភាព ត្រូវបានចាក់សោអូតូ ធ្វើឱ្យចោរមិនអាចគេចខ្លួនបាន ហើយជាប់នៅខាងក្នុងហាងតែម្តង។

ពេលដឹងថា សកម្មភាពរបស់ខ្លួនបរាជ័យ ចោររូបនេះក៏បានត្រលប់មកវិញ ជាមួយស្នាមញញឹម ហើយប្រញាប់ដោះខ្សែកចេញ រួចប្រគល់ជូនបុគ្គលិកវិញ ដោយសុំទោសម្តងហើយម្តងទៀត។

ទោះជាយ៉ាងណា វាហួសពេលទៅហើយ សម្រាប់ការលើកដៃសុំទោស ដែលមិនអាចជួយឱ្យទទ្វើរលួចមិនបានសម្រេចនេះ រួចផុតពីការចាប់ខ្លួនឡើយ។ ពេល​ទទួល​បាន​ដំណឹង​នេះ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​នាំខ្លួនចោរឈ្មោះ Nattanon ទៅកាន់​ប៉ុស្តិ៍ប៉ូលិស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២