Friday, March 31, 2023

លេង​ម៉ា​កៗ​ហ្នឹង ចប់ហើយ! ភោជនីយដ្ឋាន​មួយ ពុំ​ត្រឹម​កណ្តុរ​ចូល​ស៊ី​អាហារ គឺ​សូម្បីតែ…

spot_img

ភោជនីយដ្ឋានមួយក្នុងទីក្រុង Kuala Lumpur – ប្រទេសម៉ាឡេស៊ី ត្រូវបិទរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីវីដេអូមួយត្រូវបានបញ្ចេញដែលបង្ហាញឲ្យឃើញសត្វកណ្តុរ១ក្បាល កំពុងស៊ីភ្លៅមាន់បំពង នៅលើថាសដាក់លក់។

កាសែត The Straits Times កាលពីថ្ងៃទី ២៥ ខែធ្នូ បានរាយការណ៍ថា ភោជនីយដ្ឋាននេះមានទីតាំងនៅទីក្រុង Pandan Indah ។

យ៉ាងណាមិញ វីដេអូរយៈពេល ១៥ វិនាទី បង្ហាញសត្វកណ្ដុរមួយក្បាល កំពុងស៊ីអាហារក្នុងភោជនីយដ្ឋាននេះផងដែរ បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយទទួលបានអ្នកចូលមើលច្រើនជាង ១.៥ លានដង ចាប់តាំងពីត្រូវបានបង្ហោះតាមអ៊ីនធឺណិត កាលពីថ្ងៃទី២៣ ខែធ្នូ។

អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីនេះ ហើយបានបញ្ជាឱ្យបិទភោជនីយដ្ឋានរយៈពេល ១៤ ថ្ងៃ ដោយសារតែការរំលោភលើផ្នែកទី១១ នៃច្បាប់អាហាររបស់ប្រទេសម៉ាឡេស៊ីឆ្នាំ១៩៨៣។

ភោជនីយដ្ឋាន​នេះ ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សុវត្ថិភាព​អាហារ និង​អនាម័យ​ ក្រោម​បទប្បញ្ញត្តិ​អនាម័យ​អាហារ​ឆ្នាំ ២០០៩ ផងដែរ។

គួរបញ្ជាក់ថា កន្លង​មក ​មន្ត្រី​សុខាភិបាល​ ត្រូវបានបញ្ជូន​ទៅ​ពិនិត្យ​កាល​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ បន្ទាប់ពីមានអតិថិជនបានរាយការណ៍ ព្រោះតែដោយមិន​ពេញ​ចិត្ត​នឹង​កម្រិត​អនាម័យ​នៅ​កន្លែង​នេះ។

លោក Noor Hisham បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលម៉ាឡេស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអនាម័យ និងសុវត្ថិភាពចំណីអាហារ។

លោកក៏បានមានប្រសាសន៍ថា «យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកកែច្នៃអាហារ និងម្ចាស់អាជីវកម្ម ទទួលខុសត្រូវក្នុងការធានាសុវត្ថិភាព និងអនាម័យចំណីអាហារ ដើម្បីជៀសវាងការពុល និងជំងឺដែលបណ្តាលមកពីអាហារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២