មនុស្សដែលព្យាយាមគេចចេញពីការសងបំណុលគេ គឺមិនមែនជារឿងថ្មីនោះទេ ខណៈមនុស្សមួយចំនួន បានខិតខំរកលេសនេះលេសនោះយ៉ាងខ្លាំង ដើម្បីសម្រេចកិច្ចការសងបំណុល។ ប៉ុន្តែ សម្រាប់ស្រ្តីជនជាតិឥណ្ឌាស៊ីម្នាក់ បានធ្វើឲ្យមហាជនគ្រប់គ្នា មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅពេលបានដឹងថា ស្រ្តីរូបនេះបានធ្វើពុតជាស្លាប់ ដោយឲ្យកូនប្រុសថតរូបសពក្លែងក្លាយរបស់ខ្លួន បង្ហោះនៅលើបណ្តាញសង្គម Facebook ដើម្បីរួចផុតពីការជំពាក់បំណុលគេចំនួន ២៦៨ ដុល្លារ។
យោងតាមម្ចាស់បំណុល បានឲ្យដឹងថា ស្រ្តីឈ្មោះ Liza Dewi Pramita បានស្នើសុំពន្យារប្រាក់កម្ចី ដោយសារតែមិនអាចលៃលកប្រាក់សងវិញបាន ប៉ុន្តែនៅពេលដែលថ្ងៃកំណត់សងលើកពីរជិតផុតកំណត់ កូនប្រុសរបស់ស្ត្រីរូបនេះ ស្រាប់តែបានប្រកាសពីមរណភាពរបស់នាងយ៉ាងសោកសៅ នៅលើ Facebook រួមជាមួយនឹងរូបថតសាកសពស្ត្រីនោះមានដុំសំឡីនៅក្នុងរន្ធច្រមុះ។
Maya Gunawan បាននិយាយថា នាងបានឲ្យ Liza Dewi Pramita ខ្លីលុយចំនួន 4.2 លាន IDR (ស្មើនឹង ២៦៧ ដុល្លារ) ដោយស្គាល់គ្នាតាមរយៈជាសមាជិកក្រុម arisan ។ Arisan គឺជាប្រព័ន្ធឆ្នោតដ៏ពេញនិយមមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលសមាជិកដាក់ប្រាក់តិចតួចជារៀងរាល់ខែ ដោយសមាជិកម្នាក់ទទួលបានចំនួនទាំងមូលសម្រាប់ខែជាក់លាក់ ហើយល្បែងឆ្នោតនេះត្រូវបានចាត់ទុកថា ជាប្រភេទនៃការវិនិយោគ។
Gunawan ក៏បានឲ្យដឹងថា នាងមិនដែលជួប Liza Dewi Pramita ដោយផ្ទាល់ទេ ប៉ុន្តែនៅពេលសុំខ្ចីលុយ នាងបានសួរសមាជិកក្រុម arisan មួយចំនួនទៀតអំពីនាង ហើយគ្មាននរណាម្នាក់ក្នុងចំនោមពួកគេនិយាយអាក្រក់អំពីស្រ្តីរូបនេះទេ។ ដូច្នេះហើយ នៅទីបំផុត នាងបានយល់ព្រមខ្ចី 4.2 លាន IDR ក្រោមលក្ខខណ្ឌដែល Pramita ត្រូវសងវិញនៅថ្ងៃទី២០ ខែវិច្ឆិកា។
ទោះយ៉ាងណា Pramita មិនបានធ្វើតាមការសន្យាទេ ហើយនៅពេលម្ចាស់បំណុលត្រូវប្រឈមមុខនឹងជាមួយ ស្រ្តីរូបនេះបានអះអាងថា មានបញ្ហាក្នុងការទទួលប្រាក់ ហើយបានសុំពន្យារពេលកម្ចី។ Maya បានយល់ព្រម ប៉ុន្តែមិត្តរួមការងារ arisan របស់នាង មិនអាចកំណត់កាលបរិច្ឆេទដល់ថ្ងៃទី ៦ ខែធ្នូបានទេ ហើយ Pramita ក៏មិនបានឆ្លើយតបសារផងដែរ។ ប៉ុន្តែបន្ទាប់មក នៅថ្ងៃទី១១ ខែធ្នូ នាង Maya Gunawan ពិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាស្ត្រីរូបនេះបានស្លាប់។
ជាក់ស្តែង កូនប្រុសរបស់ Pramita បានបង្ហោះនៅលើ Facebook ប្រកាសថា នាងបានស្លាប់ដ៏រន្ធត់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានមួយកន្លែងក្នុងទីក្រុង Medan ។ តាមរយៈរូបថតបានបង្ហាញសាកសព «ក្លែងក្លាយ» របស់ស្ត្រីបិទភ្នែក និងមានសំឡីនៅច្រមុះ ព្រមទាំងមានអ្នកមើលថែ និងបុគ្គលិកពេទ្យរុញសាកសពដែលគ្របដណ្ដប់ដោយក្រណាត់សទៀតផង។
ដំបូងឡើយ Gunwan ពិតមានការសោកស្ដាយចំពោះការស្លាប់របស់ស្រ្តីរូបនេះជាខ្លាំង ហើយក៏មិនបំណងទាមទារបំណុលអ្វីទៀតទេ។ ប៉ុន្តែក្រោយមក កូនប្រុសរបស់ Pramita បានប្រកាសថា នាងនឹងត្រូវសម្រាកនៅ Aceh Tamiang ដែលឆ្ងាយពីផ្ទះរបស់នាងខុសពីធម្មតា។ នេះធ្វើឱ្យនាងមានការងឿងឆ្ងល់ ហើយនាងក៏បានសម្រេចចិត្តពិនិត្យរូបថតហ្វេសប៊ុក ឱ្យកាន់តែច្បាស់ និងរកឃើញថា រូបសពដែលមិនបង្ហាញមុខស្ត្រីរូបនេះ ត្រូវគ្រូពេទ្យរុញចេញពីមន្ទីរពេទ្យ គឺជាសពអ្នកផ្សេង ដែលគ្រាន់តែយកចេញពីអ៊ីនធឺណិតប៉ុណ្ណោះ។
ពេលប្រឈមមុខនឹងក្មេងប្រុសអំពីរូបថតនេះ កូនប្រុសរូបនោះបានសារភាពថា រឿងរ៉ាវទាំងអស់នោះ គឺជាការប្រឌិតឡើងរបស់ដោយម្តាយប៉ុណ្ណោះ ដើម្បីគេចចេញពីការជំពាក់បំណុលគេ។ ប៉ុន្តែ បន្ទាប់ពីរឿងនេះត្រូវបានលាតត្រដាង នាង Pramita ក៏នៅតែរកមិនទាន់ឃើញ ដោយមិនដឹងជាកំពុងលាក់ខ្លួននៅកន្លែងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


