ប្រិយមិត្តជាច្រើន ប្រាកដណាស់បានស្គាល់រួចហើយ ពីកូនស្រីដង្ខៅល្ខោនបាក់សាក់ដ៏ល្បីល្បាញ ភី សុគន្ធី គឺអ្នកនាង ផន សុផារី។ ពិតណាស់ តាមរយៈការសម្តែងសិល្បៈពោរពេញដោយទេពកោសល្យ និងបូករួមរូបសម្រស់សាច់ខ្ចីដូចសំឡីផងនោះ អ្នកនាង សុផារី ទទួលបានការចាប់អារម្មណ៍ មានហ្វេនៗគាំទ្រយ៉ាងច្រើន។
លើសពីនេះ កូនស្រីតូចដ៏ស្រស់ស្អាតម្នាក់របស់នាង ដែលមានឈ្មោះថា Ellie ក៏បានធ្វើឲ្យមហាជនជាច្រើនបង្ហាញការស្រលាញ់ចូលចិត្តខ្លាំងផងដែរ ខណៈបានឃើញវីដេអូពីសកម្មភាពដ៏គួរឲ្យក្នាញ់របស់នាងតូចរូបនេះ នៅលើបណ្តាញសង្គម។
តែដោយឡែក ថ្មីៗនេះ វីដេអូមួយរបស់អូនតូច Ellie និងនារីម្នាក់ជាអ្នកគាំទ្រ ឬហៅថាជាហ្វេន បានកំពុងក្លាយជាប្រធានបទក្តៅ បង្កការវែកញែកយ៉ាងខ្លាំង នៅលើបណ្តាញសង្គម។ វីដេអូបានបង្ហាញនារីម្នាក់នោះដែលស្រលាញ់ចូលចិត្ត បានទៅញ៉េះញ៉ោះ និងច្បិចថ្ពាល់អូនតូច Ellie កំពុងអង្គុយក្នុងរទេះរុញក្នុងផ្សារទំនើប ហើយនៅពេលនោះ ស្រាប់តែអូនតូច Ellie ទំនឹងជាខឹង ស្តោះទឹកមាត់ដាក់វិញ ដែលធ្វើឲ្យមនុស្សមួយចំនួនឃើញហើយ នាំគ្នារិះគន់ថា «ឪពុកម្តាយមិនចេះប្រដៅកូន» ឬ «ក្មេងស្រីនេះខូច» ជាដើម។
ក្រោយទទួលរងការរិះគន់ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម អ្នកនាង ផន សុផារី ជាម្តាយ បានចេញមុខបកស្រាយដំបូងតាមរយៈខមិន ដោយភ្ជាប់រូបកូនស្រី Ellie យំព្រោះត្រូវពេទ្យចាក់ថ្នាំ ដោយបានលើកឡើងថា៖ «គាត់ចេះស្ដោះទឹកមាត់ហ្នឹង ប្រហែលជាចេះតាមមិត្តភក្ដិពេលទៅសាលារៀន តែអ្វីដែលខ្ញុំអាណិតគាត់ គឺថ្ងៃនោះគាត់អត់ស្រួលខ្លួន បានជាគាត់ធុញមួរម៉ៅ មកដល់ផ្ទះទើបគាត់ក្ដៅខ្លួន មើលតែរូបភាពគាត់ស្លៀកក៏ដឹង»។
អ្នកនាង ផន សុផារី ក៏បានបន្តទាំងអួលដើមកថា៖ «ពេលឃើញ video ហើយអ្នកនាងស្រក់ទឹកភ្នែក។ ពេលនោះអូនតូចអ៊ែលលី ក៏បានសួរថា mommy ថីណុង ណាគេវ៉ៃ? ភ្លាមៗនោះអ្នកនាងក៏ប្រាប់ថា មកពី ellie ឯងស្តោះទឹកមាត់ វ៉ៃអ៊ីហ្វែន ឥឡូវអ៊ីហ្វែនស្តីអោយ។ ទន្ទឹមនឹងនេះ អ្វីដែលគួរឲ្យស្ងើចសរសើរនោះ ក្រោយដឹងថាខ្លួនបានធ្វើខុស អ៊ែលលី ក៏បានសំពះទូរស័ព្ទ ហើយនិយាយថា សុំទោស អ៊ីហ្វែន រួចថើបទូរស័ព្ទទៀត»។
ដោយសារតែមិនអស់ចិត្ត នឹងការបកស្រាយខាងលើ បន្ទាប់មក អ្នកម្តាយវ័យក្មេងរូបនេះ ក៏បានបង្ហោះសារពន្យល់ឲ្យអ្នករិះគន់បានដឹងថា៖ «អ៊ែលលី ជាកុមារមានអាយុត្រឹម ២ ខួប និងមានឈា.មជ័រជាអ្នកសិល្បៈដែលនាំសំណើច និងក្តីសុខដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែអ៊ែលលី នៅតែជាកុមារតូចមួយរូប ដែលមានសិទ្ធិទទួលបានការគាំទ្រ លើកទឹកចិត្ត បង្ហាត់បង្រៀន និង កតម្រូវ។ បងប្អូនដែលមានគំនិតអគតិ និងប្រើសម្តីមិនសមរម្យលើគាត់ (អ៊ែលលី) គួរពិចារណាផងថា តើអស់លោកប្រមា.ថលើកុមារ បង្កើតជាការចែករំលែកភាសាមិនល្អ? តើនេះជាទង្វើគួរឲ្យគោរពដែលឬទេ?»។
គួរបញ្ជាក់ថា បើតាមសម៉ីខ្លួនដែលរងការស្តោះទឹកមាត់ដាក់ ពីអូនតូច Ellie ដែលមានគណនីហ្វេសប៊ុកឈ្មោះ chingi ពុំបានបញ្ចេញប្រតិកម្ម ឬខឹងអ្វីឡើយ និងផ្ទុយទៅវិញ គឺនាងមានតែអស់សំណើច ហើយថែមទាំងបង្ហោះវីដេអូសកម្មភាពនោះយ៉ាងរីករាយ ប៉ុន្តែ មិននឹកស្មានថា មានមនុស្សមិនពេញចិត្តជំនួសម្ចាស់សម៉ីខ្លួនបែបនេះទៅវិញសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





















@m_chingi ទឹកមាត់ពិតៗចា៎🧐❤️#ellie #girlgang ♬ Pretty Boy – M2M
@psn_kh6286 បងៗអ៊ុំពូមីងកុំប្រកាន់អាលីអី..គាត់កាច់ឆ្នាស់តាមចរឹកក្មេងទេ…. តែគាត់គួរអោយស្រលាញ់ណាស់…ក្បាលខូច
♬ original sound – PsN_kh628