Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែងស៊ីសង បញ្ជល់មាន់តាមអនឡាញ (លេបថប) បើកលេងព្រោងព្រាត រីកដូចផ្សិត ពេញស្រុកអង្គរបុរី អាជ្ងាធរពាក់ព័ន្ធមិនបង្រ្កាប

តាកែវ៖ ប្រភពពីពលរដ្ឋនៅស្រុកអង្គរបុរីបានឲ្យដឹងថាល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់តាមអនឡាញ(លេបថប) បានកំពុងដំណើរការបើកលេងយ៉ាងព្រោងព្រាត រីកដូចផ្សិតគ្រប់ទីកន្លែងនៅក្នុងទឹកដីខេត្តតាកែវ បែជាអាជ្ងាធរពាក់ព័ន្ធឬសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាបនាំគ្នាសម្ងំស្ងៀម។

បើតាមប្រភពដដែលបានឲ្យដឹងថា ល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ(លេបថប)នេះ កើតឡើងពេញទាំងស្រុកអង្គរបុរីនេះ ទំនងជាមានការបើកភ្លើងខៀវពីសមត្ថកិច្ចមូលដ្ឋាន និងថ្នាក់លើ ហើយមើលទៅ បានជាគ្មានការបង្រ្កាបពីអាជ្ងាធរពាក់ព័ន្ធឬសមត្ថកិច្ចមូលដ្ឋាន ជាថ្នូរនិងប្រាក់ប្រចាំខែ។ ប្រភពដដែលបានបន្តថា ទីតាំងបើកលេងល្បែងស៊ីសង បញ្ជាក់មាន់ តាមអនឡាញ(លេបថប)នេះគឺមានលោកអធិការរងស្រុកម្នាក់ បានដាក់ភាគហ៊ុនជាមួយមេៗល្បែង និងជាអ្នករត់ការនិងមើលការខុសត្រូវ ទាំងអស់បើមានរឿងអ្វីកើតឡើង។

សូមជម្រាបថាទីតាំងវង់ល្បែងស៊ីសងខុសច្បាប់មានជាច្រើនកន្លែង នៅក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ និងបើកលេងលក្ខណ:ទ្រង់ទ្រាយធំ ស៊ីសងនិងដាក់ប្រាក់រាប់លានរៀន ក្នុង១គូរៗ និងហ៊ោកញ្ជ្រៀវ សប្បាយអឺងកង ដោយមិនធ្វើឲ្យរំខានដល់កំម្លាំងសមត្ថកិច្ចប្រចាំមូលដ្ឋាន ចុះមកបង្រ្កាបនោះទេ។

ជុំវិញករណីល្បែងស៊ីសងរីកដូចផ្សិតនេះ ហាក់យ៉ាងគឃ្លើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្លាំងណាស់។

ហេតុប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបុរីស្នើរឲ្យលោកអភិបាលនៃគណ:អភិបាលខេត្ត និងលោកឧត្តមសេនីយ៌ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោកនួន បិន្ត(ហៅសាង)អធិការនគរបាលស្រុកអង្គរបុរី និងលោកមៀច ចន្ថា នាយប៉ុស្តិ៍ដ្ឋបាលឃុំអង្គរបុរី មេត្តាចាត់វិធានការតាមផ្លូវច្បាប់ រាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ(លេបថប)ទាំងនេះមិនត្រូវបណ្តែតបណ្តោយឲ្យកើតមានល្បែងស៊ីសងនេះតទៅទៀតទេ ដើម្បីជៀសវាងអំពើចោរកម្ម ក្មេងទំនើង និងគ្រឿងញៀន ដោយសារតែល្បែងស៊ីសងនេះ ដែលជាដើមចម បង្កបញ្ហាជាច្រើននៅក្នុងសង្គម៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

×