Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ ធឿន ធា​រ៉ា បាន​លើកមុខ​មា​ត់​ជាតិ​ល្បី​ខ្លាំង តែ​គ្មាន​ក្របខ័ណ្ឌ​រដ្ឋ​ដូចគ្នា ស្រាប់តែ សុខ ហ៊ុច ធ្លាប់​ឈ្នះ​ខ្សែ​វាត់ Max Muay Thai បាន​បង្ហើរពាក្យ​ពិត​នេះ​ថា…

ប្រិយមិត្ត ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់ បានស្គាល់ច្បាស់រួចមកហើយ ពីជើងខ្លាំងគុនខ្មែរមួយរូប គឺកីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សកីឡា ដែលធ្លាប់បានលើកមុខមាត់ប្រទេសជាតិ ល្បីកក្រើកផងដែរ បន្ទាប់ពីដណ្តើមបានខ្សែក្រវាត់ និងទឹកប្រាក់ចំនួន២សែនបាត ក្នុងព្រឹត្តិការណ៍ការប្រកួត Max Muay Thai នៅប្រទេសថៃ កាលពីអំឡុងឆ្នាំ២០១៦។

តែយ៉ាងណាមិញ ស្របពេលដែលកីឡាករ ធឿន ធារ៉ា បានលើកមុខមាត់ប្រទេសកម្ពុជាជាថ្មី ក្រោយដណ្តើមបានជ័យជំនះដ៏អស្ចារ្យ ដោយបានផ្ដួលកីឡាករលំដាប់កំពូលប្រទេសថៃ សៃយុគ ភុផាន់មួង ដែលគ្រងខ្សែក្រវាត់ Thai Fight ច្រើនជំនាន់ ត្រឹមទឹកទី១ ហើយទទួលបានខ្សែក្រវាត់មួយ និងទឹកប្រាក់ចំនួន ១លានបាត ដែលធ្វើឲ្យកក្រើកកាន់តែខ្លាំងបន្ថែមទៀត ក៏មានមតិពីបងប្អូនអ្នកគាំទ្រគុនខ្មែរ បានលើកជាសំណើរសូមឲ្យសហព័ន្ធកីឡាបញ្ចូលកីឡាករជើងខ្លាំងកម្ពុជាទាំងពីរ មឿន សុខហ៊ុច និង ធឿន ធារ៉ា ទទួលបានក្របខណ្ឌរដ្ឋបម្រើជាតិ ដូចកីឡាករជើងខ្លាំងខ្មែរជាច្រើនផ្សេងទៀតផង។

ក្នុងនោះ គេបានលើកឡើងថា មានកីឡាករខ្មែរជាច្រើននាក់ ដែលទទួលបានក្របខ័ណ្ឌរដ្ឋ បើបន្ថែមគាត់២នាក់ទៀតក៏មិនថ្វីដែរ ព្រោះគាត់បានលើកមុខមាត់ជាតិ លើឆាកអន្តរជាតិ។ កាលពីឆ្នាំ ២០១៦ មឿន សុខហ៊ុច ឈ្នះខ្សែក្រវ៉ាត់ Max Muay Thai ធ្វើឲ្យកក្រើកគុនខ្មែរម្ដងហើយ! ហើយកន្លងទៅថ្មីៗនេះ ឆ្នាំ២០២២ ធឿន ធារ៉ា ក៏បានឈ្នះខ្សែក្រវ៉ាត់ Thai Fight កាន់តែកក្រើកម្ដងទៀត។

តែទន្ទឹមនឹងឃើញគេលើកឡើងយ៉ាងដូច្នេះ ក៏ស្រាប់តែ កីឡាករ មឿន សុខហ៊ុច បានបង្ហើរថា៖ «មានមុខមាត់ ប៉ុន្តែមិនទាន់មានក្របខ័ណ្ឌកីឡាទេ»។ ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមម្នាក់ ក៏បានលើកជាសំណើរថា៖ «សូមខាងសហព័ន្ធជួយពួកគាត់អោយបានចូលបំរើជាតិផង ព្រោះពួកគាត់ជាកូនអ្នកក្រខ្សត់ គ្មានលុយបុកចូលដូចគេទេ មានតែស្នាដៃ និងកិត្តិយសលើកស្ទួយមុខមាត់ជាតិប៉ុណ្ណោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×