ខេត្តសៀមរាប ៖ កម្លាំងអធិការនគរបាលស្រុកសូទ្រនិគម បានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរប្ល.ន់ជំនាញខាងលួចគោ ក្របី តាមភូមិ ឃុំ ស្រុក ហើយចាប់ខ្លួនជនសង្ស័យបានម្នាក់ និងរត់គេចខ្លួនបាត់ម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចគោកចំរេះ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនសង្ស័យដែលត្រូវកមកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់នោះមានឈ្មោះ សុខ ករុណា ភេទប្រុស អាយុ៥២ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិតាវ៉ូង ឃុំទៀនអង្កាំ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យរូបនេះពាក់ព័ន្ធករណីក្រោមបទល្មើស៣ចំណុច រួមមាន ៖ បទឃា.តកម្ម (ប៉ុនប៉ងមនុស្សឃា.តដោយប្រើប្រាស់កាំភ្លើ.ងខ្លី K59) និងបទកាន់កា.ប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ។

ជនរងគ្រោះដែលមានឈ្មោះ ខន ឃាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ អាសយដ្ឋានបច្ចុប្បន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដាក់ពន្ធនាគារខេត្តសៀមរាប ចំណេកវត្ថុតាងរក្សាទុកនៅក្នុងតុលាការខេត្ត៕ រក្សាសិទ្ធិដោយ ៖ សួង សាម


