Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​គ្រូខ្លះ​ថា ចូលឆ្នាំ​សកល 2023 អ្នក​ឆ្នាំថោះ​នឹង​ឆុង​ឆ្នាំ ឲ្យ​ទិញ​របស់​កាត់​គ្រោះ ស្រាប់​តែ​ព្រះគ្រូ អ៊ុង មុ​ន្នី សម្តែង​ការ​ហួសចិត្ត​ថា មិនដឹង​ឆុង​មី ឬ​ឆុងតែ…

spot_img

ជាការពិតណាស់ មនុស្សភាគច្រើនឥឡូវ គឺពុំបានគិតឲ្យបានល្អិតល្អន់នោះទេ ដោយនឹងគិតថា ឲ្យតែដល់ឆ្នាំសកល ចាប់ពីថ្ងៃទី១ ខែ១ (មករា) វិញ គឺដឹងតែកើនអាយុ១ឆ្នាំទៀត ដោយអត់គិតអំពីខែខ្មែរ ឬថ្ងៃខែកំណើតនោះទេ ហើយនាំគ្នាជឿលើគ្រូទាញប្រយោជន៍ពីក្នុងឱកាសឆ្នាំសកលចូលមកដល់ ផ្អើលទិញរបស់កាត់ឆុង កាត់គ្រោះ ព្រោងព្រាតដ៏ហួសចិត្ត។

ទាក់ទងរឿងនេះ ព្រះសង្ឃដ៏ល្បីមួយអង្គព្រះនាម ភិក្ខុ អ៊ុង មុន្នី ដែលតែងចេញប្រតិកម្មទៅនឹងគ្រូកាត់គ្រោះ កាត់ឆុង ព្រោះតែដើម្បីលុយមួយចំនួន បានធ្វើការពន្យល់បកស្រាយថា មិនមែនឲ្យតែចូលដល់ឆ្នាំសកល (ថ្ងៃ១ ខែ១) គឺដឹងតែគម្រប់១ឆ្នាំទេ ឧទាហរណ៍ថា អ្នកអាយុ ២៣ កើតឆ្នាំថោះ ថ្ងៃ២ ឬថ្ងៃ៣ ខែ៤ ដូច្នេះ ពេលចូលដល់ឆ្នាំសកល ថ្ងៃ១ ខែ១ គឺមានមានន័យថា អ្នកអាយុ២៤ឆ្នាំទេ គឺទាល់តែចូលដល់ថ្ងៃខែកំណើតខែ៤វិញ ទើបគម្រប់២៤ឆ្នាំ។

ជាមួយគ្នានេះផងដែរ ព្រះភិក្ខុ អ៊ុង មុន្នី ក៏បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ទៅនឹងគ្រូអនឡាញមួយចំនួន ដែលពេលនេះបាននិងកំពុងប្រម៉ូតសិន លក់របស់កាត់ឆុង កាត់គ្រោះ ដោយអះអាងថា ចូលដល់ថ្នាំថោះនឹងឆុង។ ការចេញមកអះអាងថាឆុងឆ្នាំ នឹងមានគ្រោះ ទិញរបស់ដើម្បីកាត់គ្រោះបែបនេះ ព្រះអង្គក៏បានលើកឡើងគួរឲ្យអស់សំណើចថា មិនដឹងឆុងមី ឬ ឆុងតែ នោះទេ។ លើសពីនេះ ព្រះអង្គក៏បានសួរទៅកាន់អស់លោកគ្រូហុងស៊ុយហុងសែថា តើលក់កាត់គ្រោះ ឬបន្ថែមគ្រោះ? បើបើកឡានលើផ្លូវល្បឿន កង់ទ័រ១៣០ ១៤០ វាក់អឺបុកគ្នាអីវ៉ិន ទោះកាត់គ្រោះយ៉ាងណា ក៏ជួយមិនបានដែរ ពោលគឺមានតែការបើកបរគោរពច្បាប់ចរាចរណ៍ប៉ុណ្ណោះ ទើបមានសេចក្តីសុខ សុវត្ថិភាព…។

តែបើតាមការព្រះអង្គដឹងក្បួនខ្លះៗ នោះអ្នកកើតឆ្នាំថោះ ចូលដល់ថ្ងៃខែកើត១ឆ្នាំពេញលេញ រាសីនឹងល្អ និងព្រមទាំងឆ្នាំកុល ឆ្នាំមមែ ឆ្នាំឆ្លូវ គឺការងាររកស៊ីលក់ដូរអ្វីៗ រាងប្រសើរជាងឆ្នាំចាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@dyjbatspa0gj

♬ original sound – ភិក្ខុអ៊ុងមុន្នី
spot_img
×