Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព បន្ទាប់ពីឆ.ក់កាបូបលុយពីជនជាតិចិនម្នាក់ តែមិនបានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព បន្ទាប់ពីឆ.ក់កាបូបលុយពីជនរងគ្រោះជនជាតិចិនម្នាក់ តែមិនបានសម្រេច ប្រព្រឹត្តនៅចំណុចភ្លើងស្តុបយូអេង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សរ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៧ ក្នុងភូមិប៉ប្រកជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូចេញពីបន្ទប់ជួលខ្លួន បានជិះនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង រួចជនសង្ស័យក៏ឃើញជនរងគ្រោះជនជាតិចិនម្នាក់ឈរស្ពាយកាកាបលុយ ក៏ឆ្លៀតឱកាសជិះម៉ូតូទៅធ្វើសកម្មភាពឆក់យកកាបូបលុយ ពីជនរងគ្រោះតែម្តង តែមិនបានសម្រេច បន្ទាប់មកជនសង្ស័យក៏ព្យាយាមជិះម៉ូតូគេចខ្លួន តែមានប្រជាពលរដ្ឋដេញតាមពីក្រោយស្រែកថាចោរៗ និង ឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×