Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក ថ្មីទៀត​ហើយ! ខ្លាំង​បោះ​គេ​មែន សុំ​សិទ្ធិ​បើក​រកស៊ី​ផ្តាច់​មុខ តែម្នាក់ឯង បើ​អ្នកណា​ហ៊ាន​បើក នឹង​ត្រូវ​ប្រឈមមុខ​ផ្លូវច្បា​ប់

spot_img

ពិតជារឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង នៅពេលដែលបានឃើញលិខិតស្នើសុំបើកអាជីវកម្ម «រោងពុម្ព» ស្របច្បាប់ មួយកន្លែង នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានចេញឲ្យបើកដំណើរការផ្តាច់មុខ (គ្មានអ្នកណាផ្សេងអាចបើកបានឡើយ) ពីសំណាក់មេភូមិ-មេឃុំ ពន្លៃ ដោយមិនដឹងថាយកអ្វីមកគិតនោះទេ។

នេះបើតាមលិខិតស្នើសុំបើកអាជីវកម្មខាងលើ ធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ឈ្មោះ ទន់ វីរៈ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ គោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានស្នើសុំបើកអាជីវកម្មបោះពុម្ពផ្តាច់មុខ ដែលមានស្លាកយីហោឈ្មោះ «រោងបោះពុម្ព វីរៈ សោមម៉ាទេវី បោះពុម្ពគ្រប់ប្រភេទ»។

ក្នុងលិខិតស្នើសុំនោះ ក៏បានបញ្ជាក់ថា រោងពុម្ព វីរៈ សោមម៉ាទេវី នេះ នឹងត្រូវបើកដំណើរការអាជីវកម្មផ្តាច់មុខមួយឃុំ ពន្លៃ ដែលមាន៦ភូមិ ក្នុងនោះរួមមាន៖ ភូមិគោកតាសុខ ភូមិតាវង ភូមិស្វាយខ្មៅ ភូមិពោធិរាំបុណ្យ ភូមិពន្លៃ និងភូមិស្វាយស។

តាមរយៈនេះ លិខិតស្នើសុំបើកអាជីវកម្មបោះពុម្ពដ៏មហាអស្ចារ្យនេះ ក៏បានបញ្ជាក់បានដឹងច្បាស់ថា​ ប្រសិនបើមានបុគ្គលណាបើកកន្លែងបោះពុម្ព ក្នុងឃុំពន្លៃ លុះត្រាតែមានការអនុញ្ញាតពីរោងពុម្ពយើងខ្ញុំជាមុនសិន បើពុំដូច្នេះទេ បុគ្គលនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

តែទោះជាយ៉ាងណា ក្រោយរងមតិមហាជនរិះគន់ និងពន្លះឲ្យចាស់ៗដៃ ចំពោះគំនិតឯកភាពផ្តាច់មុខដ៏អាក្រក់នេះ ដោយមិនដឹងយកអ្វីមកគិត នៅពេលនេះ រដ្ឋបាលឃុំ ពន្លៃ បានកែតម្រូវលុបចោលអាជីវកម្មផ្តាច់មុខនេះវិញហើយ និងក៏បានសុំទោស ទៅដល់មន្រ្តីរាជការគ្រប់ថ្នាក់ និងសាធារណៈជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្នុងឃុំពន្លៃទាំង៦ភូមិ ទាំងក្តីអាម៉ាសបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×