Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ ដែល​មាន​តម្លៃ​នីត្យានុកូល នឹង​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ ១០០​ដង នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ បាន​ចេញផ្សាយ​ច្បាប់ ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ នៃ​ធនាគារជាតិ​នៃ​កម្ពុជា ។​

​ធនាគារជាតិ បានបញ្ជាក់​ថា “​យោង​តាម​ច្បាប់​ជា​ធរមាន ក្នុងករណី​ដែល​ជួបប្រទះ នូវ​បញ្ហា​មិន​ទទួល ឬ​ប្រើប្រាស់​ប្រាក់រៀល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា អាច​ប្តឹង​ទៅ​អាជ្ញាធរ មាន​សមត្ថកិច្ច ដោយ​ភ្ជាប់​មក​ជាមួយ​នូវ ភស្តុតាង​ចាំបាច់​នានា ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ជំពូក​ទី​៩ រូបិយវត្ថុ ក្នុង​មាត្រា ៤១ បានចែង​ថា ” ឯ​កតា​រូបិយវត្ថុ​របស់​កម្ពុជា​គឺ​រៀល ។ មួយ​រៀល​ស្នើ​នឹង​ដប់​កាក់ មួយ​កាក់​ស្នើ​នឹង​ដប់​សេន​។ សញ្ញា​សម្គាល់​ប្រាក់រៀល​គឺ​អក្សរ (​រ​)​។ មាត្រា ចែងថា ធនាគារ​កណ្តាល​មាន​សិទ្ធិផ្តាច់មុខ ក្នុងការ​បោះផ្សាយ​ក្រដាសប្រាក់ និង​កាស​ជា​រៀល កាក់ និង​សេន​។ មាត្រា​ទី​៤៣ បានចែង​ថា ”​ក្នុងពេល​ដែល​មិន​បាន​ដកចេញ​ពី​ចរាចរ​ទេនោះ ក្រដាសប្រាក់​និង​កាស​ដែល​បោះផ្សាយ ដោយ​ធនាគារកណ្តាល គឺជា​រូបិយវត្ថុ​មានតម្លៃ​នីត្យានុកូល ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​តេជានុភាព ធ្វើ​សេរីកា គ្មាន​ព្រំដែន ចំពោះ​ក្រដាសប្រាក់ និង​មាន​ព្រំដែន ចំពោះ​កាស​ក្នុង​លក្ខខណ្ឌ កំណត់ដោយ​ធនាគារកណ្តាល​។ ការទូទាត់​ណា​ដែល​មាន​ចំនួន​ទឹកប្រាក់ លើសពី​ការកំណត់​របស់​ធនាគា​រ​កណ្តាល​អាច​ឬ​ត្រូវតែ​ធ្វើ​តាម​លេខ​នា​”​។​
​ជំពូក​ទី​១២ ទោស​ប្បញ្ញ​តិ្ត មាត្រា​ទី​៦៤ បានចែង​ថា “​ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ ដែល​មាន​តម្លៃ​នីត្យានុកូល និង​មាន​តេជានុភាព ធ្វើ​សេរីកា​លើ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹង​ត្រូវបាន​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០​ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ ”​។ មាត្រា ៦៥ ចែងថា ” អ្នក​ក្លែង​ក្រដាសប្រាក់ ឬ​កាស ដែល​ជា​រូបិយវត្ថុ មានតម្លៃ​នីត្យានុកូល នៅ​លើ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នៅ​លើ​ដែន​នៃ​រដ្ឋ​ដទៃទៀត នឹង​ត្រូវបាន​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី​២០​ឆ្នាំ ដល់​អស់​មួយ​ជីវិត​។ វត្ថុតាង​ដែល​រឹបអូស​បាន ត្រូវ​ទុកជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល​”​។ មាត្រា ៦៦ ចែងថា ” ជន​ណា​ប្រព្រឹត្ត​ដោយ​ចេតនា ដោយ​បញ្ចូល​ក្នុង​ចរាចរ ឬ​រក្សាទុក​សម្រាប់​ចរាចរ​នូវ​ក្រដាសប្រាក់ ឬ​កាស​ក្លែងក្លាយ ជន​នោះ​នឹង​ត្រូវបាន​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី​១០ ឆ្នាំ ដល់ ២០​ឆ្នាំ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×