Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូល​បន្លំ​លួ-ច​ស្រាហាង​ចិន២ដប តម្លៃ​ជិត 400$ ទុក​ឆ្លង​ឆ្នាំ អាហ៊ាចិន​ដាក់​ទណ្ឌ-កម្ម​​ផឹកឲ្យដាច់១ដប មានឯណា អស់​តែ​ប៉ុន្មាន​កែវ​ ស្រាប់តែ…

spot_img

នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចយ៉ាងខ្លាំងតែម្តង គ្រាដែលបានឃើញបុរស២នាក់ ត្រូវបានម្ចាស់ផ្សារទំនើបជាជនជាតិចិន ដាក់ទណ្ឌកម្មជំនួសប៉ូលិសចាប់ខ្លួន ឲ្យផឹកស្រា១ដបតម្លៃជិត 400$ ឲ្យអស់១ដប ទើបចេញបាន ក្រោយពីបានធ្វើសកម្មភាពចូលបន្លំលួចអស់ចំនួន ២​ ដប។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើបជនជាតិចិនយីហោ ហុងឈឺ ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមបុរសម្នាក់ជាអ្នកលួច បានប្រាប់ឲ្យដឹងថា រូបគេបានចូលបន្លំលួចស្រាតម្លៃ 398$ ពីក្នុងផ្សារទំនើបជនជាតិចិនខាងលើ ចំនួន ២ ដប ដើម្បីយកទៅទុកផឹកឆ្លងឆ្នាំ នៅម្តុំ DN ។ ប៉ុន្តែ សំណាងមិនល្អ ក៏ត្រូវបានម្ចាស់ផ្សារទំនើបចិន ចាប់បាន ដាក់ទណ្ឌកម្មឲ្យផឹកឲ្យដាច់១ដប លេបក្លែមទឹកសុទ្ធយ៉ាងវេទនា មុនពេលអនុញ្ញាតឲ្យចាកចេញពីក្នុងផ្សារ។

ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម បានខមិនទាំងអស់សំណើចថា៖ «ចេញធ្វើចោរលើកដំបូង បរាជ័យ ចាត់ទុកថាជាបទពិសោធន៍ជីវិត រកស៊ីលើកដំបូង នរណាក៏ខាតដែរ, អាហ៊ាយ៉ាប់ដែរហ្នឹង ជ្រុលជាឲ្យស្រាផឹកហើយ គ្រាន់សាច់តែក្លែមមួយចានសោះ ក៏មិនថែមឲ្យគ្នាដែរ, មើលហើយចុកច្អុលពោះវៀនជំនួស ព្រោះថាស្រាហ្នឹងមិនដឹងកំដៅកំរិតណាទេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×