Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ Plai ដ៏​ល្បីឈ្មោះ​នៅ​ថៃ ទាយ​ថា ឆ្នាំ២០២៣ នឹង​មាន​គ្រោះ​ធំ​ៗ៥ ស្តាប់​ហើយ ព្រឺ​សម្បុរ​ណាស់

spot_img

មហាជននៅលើបណ្តញសង្គម បានផ្ទុះការចាប់អារម្មណ៍ និងព្រឺសម្បុរជាខ្លាំង ក្រោយពីបានស្តាប់ការទស្សន៍ទាយរបស់អតីតហោរាសាស្រ្តដ៏ល្បីឈ្មោះ Plai ដែលពេលនេះ បានសាងភ្នួសជាភក្ខុនី បានចេញមុខធ្វើការទស្សន៍ទាយអំពីហេតុការណ៍ធំៗចំនួន៥ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ និងព្រមានឲ្យគ្រប់គ្នាត្រូវតែមានការប្រុងយ័ត្ន។

ហេតុការណ៍ទាំង ៥ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដែលគ្រូភក្ខុនី Plai បានធ្វើការទស្សន៍ទាយ ក្នុងនោះរួមមាន៖

១- នឹងមានយក្សចេញដើរហើរ ធ្វើបាបមនុស្សលោក, មានមនុស្សប្រដាប់អាវុធ បង្កសោកនាដកម្មធ្ងន់ធ្ងរ ផ្តើមចេញពីមូលហេតុហិរញ្ចវត្ថុតានតឹង កើតឡើងនៅតាមបណ្តាខេត្ត ដែលនឹងមានមនុស្សស្លាប់ប្រហែល ១០ នាក់ ក្នុងរយៈពេល ១ខែ ទៅ ៣ខែ។

២- ​រថយន្តធុនធំ (​កង់​៤) បើកបរ​ងងុយដេក បង្ក​គ្រោះថ្នាក់​ នឹងបណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់ នៅដើមឆ្នាំ២០២៣។

៣- មនុស្សនឹងទទួលជំងឺរីករាលថ្មីពីប្រទេសធំៗ ដែលនឹងធ្វើឲ្យស្លាប់ច្រើន ក្នុងរង្វង់១ខែ ទៅ៣ខែ។ ជំងឺឆ្លងនោះមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាជា COVID ទេ តែវាជាជំងឺសួត។

៤- ចូលដើមឆ្នាំ២០២៣​ នឹងចាប់ផ្តើមមាន​គ្រោះអគ្គីភ័យកើតឡើង, ការឆក់អគ្គិសនីចេញពីឧបករណ៍ និងការផ្ទុះផ្សេងៗ ធ្វើឲ្យមនុស្សស្លាប់ច្រើន។

៥- ឆ្នាំ២០២៣ គឺជាឆ្នាំភ្លើង ដែលនឹងកើតការផ្ទុះចេញពីខាងក្រោមទឹក ជាពិសេសសម្រាប់ប្រទេសដែលមានភ្នំភ្លើង។ ហេតុនេះ បើសិនជាអាច មិនចាំបាច់ទៅលេងកម្សាន្តនោះទេ ព្រោះអាចបង្កឲ្យមានរឿងនឹកស្មានមិនដល់។ វាជាគ្រោះធម្មជាតិច្បាស់ៗ នឹងដាក់ទោសទៅលើមនុស្សវិញ ដែលបានគាស់កកាយនូវរឿងដែលមិនគួរធ្វើ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×