យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នាដ៏ធំ ចំនួនប្រមាណជាង ២០០ គ្រឿង នៅក្នុងទីក្រុង Zhengzhou ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
បើយោងតាមកាសែត The Global Times របស់រដ្ឋ បានឲ្យដឹងថា ឧបទ្ទវហេតុដ៏មិននឹកស្មានដល់នេះ បានកើតឡើងនៅលើស្ពានមួយ ដែលគ្របដណ្តប់ដោយអ័ព្ទខ្លាំងនៅពេលព្រឹក ដែលបណ្តាលឱ្យមានរថយន្តជាច្រើនគ្រឿងបុកបន្តកន្ទុយគរលើតែម្តង។
យ៉ាងណាមិញ តាមរយៈរូបថតពីកន្លែងកើតហេតុ បង្ហាញពីស្ពានពហុគន្លងដ៏វែង ដែលលាតសន្ធឹងកាត់វាលស្រែ និងទន្លេលឿង គឺពោពេញទៅដោយរថយន្តកកកុញបុកបន្តបន្ទាប់គ្នា។ ក្នុងនោះ រថយន្តតូចៗ ឡានដឹកទំនិញ និងយានជំនិះផ្សេងទៀត អាចត្រូវបានគេមើលឃើញនៅក្នុងគំនរ។
នៅក្នុងវីដេអូដែលថតពីលើដី បានបង្ហាញអ័ព្ទនៅតែក្រាស់ ហើយរថយន្តដឹកទំនិញមួយគ្រឿង ត្រូវបានឃើញរអិលទៅមុខ បុករថយន្តតូចៗជាច្រើនគ្រឿង ខណៈសំឡេងស៊ីរ៉ែនរោទិ៍ពីចម្ងាយ។
យោងតាមកាសែត The Global Times អ្នកបើកបរ និងអ្នកដំណើរជាច្រើននាក់បានជាប់នៅក្នុងរថយន្តរបស់ពួកគេ។
បុគ្គលិកសង្គ្រោះបន្ទាន់ និងអ្នកជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ រួមទាំងបុគ្គលិក មកពីនាយកដ្ឋានចរាចរណ៍ និងសុខភាពផងដែរ។
អ្នកនៅក្នុងហេតុការណ៍ម្នាក់ បានប្រាប់កាសែត The Global Times ថា គំនរបាក់បែកបានលាតសន្ធឹងប្រវែងជាច្រើនគីឡូម៉ែត្រ ហើយសំណើមនៅលើស្ពានធ្វើឱ្យផ្លូវរអិលជាពិសេស។
នៅតំបន់ខ្លះ ភាពមើលឃើញនៅព្រឹកនោះមានត្រឹមតែ 200 ម៉ែត្រប៉ុណ្ណោះ, នេះបើយោងតាម Reuters ដែលដកស្រង់ពីទីភ្នាក់ងារឧតុនិយមក្នុងស្រុក។
ប៉ុន្មានម៉ោងក្រោយពីមានការបុកគ្នាកកស្ទះ ប៉ូលិសក៏បានចេញការព្រមាន កុំឲ្យរថយន្តឆ្លងកាត់ស្ពាន ដោយសារមានអ័ព្ទ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





25 days till chinese New Year. Zhengxin Yellow River Bridge in ☭#china's Zhengzhou (home of deadly man-made floods in 2021 killing 10k & recent Foxconn "Great Escape"), more than 400 vehicles collided in a row due to reckless drivers, heavy fog & black ice on the road. pic.twitter.com/P9DNZRg1XT
— Northrop Gundam 💎∀🦅⚔️☭⃠ (@GundamNorthrop) December 28, 2022