Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សជិត ៦០០០នាក់ បានស្លា.ប់ និងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២

ភ្នំពេញៈ មនុស្សជិត ៦០០០នាក់ បានស្លាប់ និងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣៦៥ថ្ងៃ (១ឆ្នាំ) គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងដោយសារតែបើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែង បើកបរក្នុងល្បឿនលឿន …។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមជ្ឈមណ្ឌលសារព័ត៌មាន CEN ទទួលបាននៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញឲ្យដឹងថា រយៈពេល ៣៦៥ថ្ងៃ (១ឆ្នាំ) គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៩៨០លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ១៧០៩នាក់ និងរងរបួសចំនួន ៤០២៦នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ២៥៧៩នាក់ និងរបួសស្រាល ១៤៤៧នាក់។

របាយការណ៍ដដែលបានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២២ នេះ គិតត្រឹមម៉ោង ៤រសៀល កើតឡើងចំនួន ១៥លើក បណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លា.ប់ និងរបួសចំនួន ១៦នាក់ (របួសធ្ងន់ ១៣នាក់ និងស្រាល ៣នាក់) ។ គ្រោះថ្នាក់ចរាចរណ៍ ១៥លើក បានកើតនៅរាជធានី ខេត្ត ចំនួន ៦ មានដូចជា ៖ ខេត្តបន្ទាយមានជ័យ របួស ១នាក់ , កំពត របួស ២នាក់ , ភ្នំពេញ ស្លា.ប់ ១នាក់ និងរបួស ១០នាក់ , ព្រះវិហារ ស្លា.ប់ ៣នាក់ ពោធិ៍សាត់ របួស ១នាក់ និងខេត្តតាកែវ ស្លា.ប់ ២នាក់ និងរបួស ២នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×