លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា ស្លាបមាន់បង្កកទាំងនេះ បានដឹកចេញពី ប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។ បច្ចុប្បន្នក្រុម អន្តរាគមន៍ បានយកវត្ថុតាងខាងលេី ទុកនៅទីតាំងចត្តាឡីស័ក ដេីម្បី អនុវត្តតាមនីតិវិធីច្បាប់ ។
នៅវេលាម៉ោង១៨:០៥នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន ១០០កេសក្រដាស ស្មើនឹង ១៥០០គីឡូក្រាម ។
តាមការឆ្លើយបញ្ជាក់របស់ម្ចាស់ដឹកស្លាបមាន់ថា÷ ស្លាបមាន់ទាំងនេះ ដឹកនាំចេញពីប្រទេសវៀតណាម រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី







